adverise with khmeread Cc55aac7 cc43 4653 90cc f1a656268aba %281%29

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញដូរ​ថ្នាំញៀន រួមជាមួយ​វត្ថុតាង​២​កញ្ចប់​ធំ​

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង​ក្រាម​ស​ថ្លា ​បាន​២​កញ្ចប់​ធំ ម៉ូតូ​ម៉ាក​ស្តុ​ប​ពីរ​១​គ្រឿង កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខផ្ទះ​សំណាក់ EM ទីតាំង​លេខ៣៣៣ ផ្លូវ​លេខ​៤៨៤ ភូមិ៤ ក្រុម​២៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លឹម ឡេង​ប៊ុន​រ៉ា ភេទ​ប្រុស អាយុ​២៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៣៤ ផ្លូវលំ សង្កាត់​កំពុង​សំនាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា កម្លាំង​ល្បាត​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ និង​កម្លាំង​ខណ្ឌ​បាន​ល្បាត​ក្នុង​មូលដ្ឋាន​ ដោយ​ឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​តាមផ្លូវ​មានការ​សង្ស័យ​ក៏​ហៅឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​រកឃើញ ម្សៅ​ក្រាម​ស​ថ្លា​២ កញ្ចប់​ធំ, ​កូន​កាបូប​១, ​លុយ ៩៨,០០០​ម៉ឺន​រៀល និង​លុយ​អាមេរិក​១១០​ដុល្លារ និង​ម៉ូតូ​ស្តុ​ប​ពី​១​គ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ ​1AP-9413។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​នេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌចំការមន ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ចំការមន ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់