adverise with khmeread 38817989 6752 4d2b 825b 4f25855209e1

នារី​ម្នាក់​ជិះ​ម៉ូតូ​បុក​ផ្លាកសញ្ញា​ក្លឹប​កម្សាន្ត​ស្លាប់​

    ព្រះសីហនុ ៖ នារី​ស្រស់​ស្អាតម្នាក់​ចេញពី​ផឹកស៊ី​នៅ​ហាង​បារាំង​ជាមួយ​មិត្តភក្តិ​ក្នុងស្ថានភាព​ស្រវឹងស្រា​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ប​ង្កោ​ល​ផ្លាក​ខ្លោងទ្វារ​ចូល​ក្លឹប​កម្សាន្ត “​អិ​ល​វី​” បណ្តាល​ឱ្យរងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​ដឹក​ទៅ​ស​ង្រ្គោះនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ​ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​វិថី​ឯករាជ្យ​កែង​តុលាការ​ចាស់ ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    នារី​រងគ្រោះ​ឈ្មោះ សរ សុខឿន អាយុ​២៩​ឆ្នាំ មាន​មុខរបរ​បុ​គ្គលិ​ក​ធ្វើការ​នៅ​ហាង​ជនបរទេស បច្ចុប្បន្ន​ស្នាក់នៅ​ក្រោយ​ក្លឹប​កម្សាន្ត​អិ​ល​វី និង​មាន​ស្រុកកំណើត​ភូមិ​ព្រែ​កតា​រ័ត្ន ឃុំ​កំពង់​ប្រា​ង ស្រុក​ពារាំង ខេត្តព្រៃវែង​។​

    ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​បានឱ្យដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​រួមជាមួយ ​និង​ពួកគាត់​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ហាង​បារាំង​មួយកន្លែង​នៅ​ជិត​តោ​២​។ លុះ​ផឹក​យូរៗ​ទៅ​ពួកគាត់​ម្នាក់ៗ​បាន​ស្រវឹងស្រា​ហើយក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​។​

    ពេលនោះ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​​ប​ង្កោ​ល​ផ្លាក បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ បន្ទាប់មក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

    ក្រោយ​កើតហេតុ​មន្ត្រី​ប៉ូលិសចរាច​រណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បានប្រគល់​ម៉ូតូ​នារី​រងគ្រោះ​ជូន​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ជួសជុល​៕

adverise with khmeread

មតិយោបល់