adverise with khmeread 13514336 997880936993488 1738697725 n

យី​ឌុប​បើក​ជែង​កាមរី ជ្រុល​គ្នា​គៀប​ជាប់​អ្នកបើកបរ​ជិត​១​ម៉ោង ទើប​គាស់​យកចេញ​រួច

    ប៉ៃលិន ​៖ រថយន្ត​យី​ឌុប​ដឹកទំនិញ បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង បាន​រ៉េរ​ច​ង្កូ​ច​ទៅបុក​ជាមួយនឹង​រថយន្ត​ម៉ាក កាមរី គូថ​ហើម មួយគ្រឿង ដែល​បើក​ច្រាសទិស​គ្នា​នោះ បណ្តាល​ឱ្យរបួសធ្ងន់​ស្រាល ​ចំនួន៣​នាក់ ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី គៀប​ជាប់​ក្នុង​រថយន្ត​ជិត​១​ម៉ោង ទើប​អាច​សង្គ្រោះបាន​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ មិថុនា នេះ នៅ​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តាំង រតនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ខេត្តបាត់ដំបង ជា​អ្នកបើកបរ​រថយន្ត​ម៉ាក កាមរី សេរី​ឆ្នាំ​១៩៩៥ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2D-3155 និង​មាន​អ្នករងរបួស​២​នាក់ មិនទាន់​ស្គាល់ឈ្មោះ​។ រីឯ​រថយន្ត​បង្ក​ម៉ាក យី​ឌុប ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ក​6-308 ភព​3 អ្នកបើកបរ បាន​រត់គេច​បាត់​។ សមត្ថកិច្ច​បាន​បន្តទៀត​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ បើកបរ​ក្នុង​ល្បឿន​លឿន និង​វ៉ា​ជែង​គ្នា​ក្នុង​តំបន់​គ្រោះថ្នាក់​។​

​    បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង បាន​យកទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់