adverise with khmeread Hacker donated bounty to charity

អ្នកជំនាញ Hack របស់ Google បរិច្ចាគ​លុយ​ប្រាក់រង្វាន់ ១៥០០០​ដុល្លារ​ពី​ការ​ឈ្នះ​រង្វាន់ Bug Bounty Cash Award ទៅ​អង្គការ​

    ​អ្នក​នាំមុខគេ​ខាង​វិស្វករ​សន្តិសុខ​របស់​ក្រុមហ៊ុន Google លោក Tavis Ormandy ថ្មីៗ​នេះ​បានឈ្នះ​រង្វាន់​នៃ​ការប្រកួតប្រជែង​រក​កំហុស​កូដ​ដំណើរការ​ដោយ​ក្រុមហ៊ុន Google និង​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​របស់​ក្រុមហ៊ុន Bromium ហើយ​បាន​សម្រេចចិត្ត​បរិច្ចាគ​ប្រាក់​នេះ​ទៅ​អង្គការ​មួយ​។​

​    ​លោក Tavis Ormandy ធ្វើការ​នៅ​ក្រុមហ៊ុន Google ហើយ​គាត់​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​គួរឱ្យ​គោរព​បំផុត​របស់​ក្រុមហ៊ុន​។ ថ្មីៗ​នេះ​អ្នកបង្កើត​កម្មវិធី​រូបនេះ​បានឈ្នះ​ទឹកប្រាក់​ចំនួន ១៥.០០០ ដុល្លារ​សម្រាប់​ការស្វែងរក​ឃើញ​កំហុស​កូដ​ក្នុង​ប្រព័ន្ធ​បច្ចេកវិជ្ជា​សុវត្ថិភាព​លក់ដូរ​លើ​អន​ឡាញ​របស់​ក្រុមហ៊ុន Bromium​។​

​    ​គាត់​បាន​បរិច្ចាគ​ប្រាក់​នោះ​ទៅ​អង្គការ Amnesty International បន្ទាប់​ក្រោយមក​ក្រុមហ៊ុន Bromium ក៏បាន​បរិច្ចាគ​ប្រាក់ ១៥.០០០ ដុល្លារ​ផងដែរ​៕

ប្រភព៖ Fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់