adverise with khmeread 1

ប្រើល្បិច ៣ នេះ អាចធ្វើ​តេស្ត​ដឹង​ភ្លាម​ថា​ឪឡឹក​នោះ​ទុំ​និង​មាន​សាច់​ក្រហម​ផ្អែម​ឆ្ងាញ់​ឬក៏​អត់​!

    ​យើង​គ្រប់គ្នា​តែង​ខកចិត្ត​ពេល​ទិញ​ឪឡឹក​មក​មាន​សាច់​ខ្ចី មិនទាន់​ទុំ​ក្រហម​ផ្អែម​ល្អ​។ ដោយសារតែ​វា​មាន​សំបក​បាំង​ជិត ដូច្នេះ​យើង​ពិបាក​នឹង​ទាយ​ដឹងថា​វា​មាន​សាច់​ក្រហម​ឬក៏​អត់​ណាស់​។ 

​    ​ជាមួយ​ល្បិច ៣ ដូចខាងក្រោម លោកអ្នក​នឹង​ទិញ​បាន​ឪឡឹក​ដែលមាន​សាច់​ក្រហម​និង​ផ្អែម​ឆ្ងាញ់​ដូច​បំណង​។ 

​    ​១. លើក​ឪឡឹក​នោះ​ឡើង ប្រសិនបើ​វា​ធ្ងន់ ទោះ​មាន​មាឌតូច គឺ​បានន័យថា​វា​ជា​ឪឡឹក​ទុំ​ល្អ​ហើយ​។ វា​អាច​មើលទៅ​ធ្ងន់​ជាង​រូបរាង​ខាងក្រៅ​របស់​វា​ទៅទៀត​។ 

​    ​២. គោះ​ឪឡឹក​នោះ រួច​ស្តាប់​មើលថា​តើ​ឮ​សំឡេង​ក្តុកៗ​ខ្លាំង ឬឮ​មិនសូវ​តាន់​។ ប្រសិនបើ​ឮ​សំឡេង​ក្តុកៗ​ខ្លាំង​នោះ​មិនមែនជា​ឪឡឹក​ទុំ​ទេ ប៉ុន្តែ​បើ​ឮ​សំឡេង​មិនសូវ​តាន់ នោះ​បានន័យថា​វា​ជា​ឪឡឹក​ទុំ​ហើយ​។ 

​    ​៣. ឆែក​មើល​ក្បាល​ឪឡឹក​។ ប្រសិនបើ​ក្បាល​ឪឡឹក (​កន្លែង​មាន​ទង​) មាន​ទំហំ​ពណ៌​លឿង​រឹតតែ​ធំ នោះ​គឺ​បានន័យថា​នឹង​រឹត​ទុំ​ខ្លាំង​កម្រិត​នោះដែរ​។ អ្នក​គួរ​ទិញ​ឥ​ឡឹ​កណា​ដែលមាន​ក្បាល​លឿង​ធំ​។   

​    ​សង្ឃឹមថា បន្ទាប់ពី​ទទួលបាន​ចំណេះដឹង​នេះហើយ អ្នកនឹង​ទិញ​បាន​ឪឡឹក​ទុំ​ផ្អែម​ឆ្ងាញ់​!!!៕ 

 

adverise with khmeread
ប្រភព៖ healthportal365

អ្នកនឹងចូលចិត្ត

មតិយោបល់