adverise with khmeread Untitled 1

ស្រី​ស្អាត​ម្នាក់​ស្វែងរក​ប្តី​អ្នកមាន​លើ​អន​ឡាញ ចម្លើយ​ដែល​នាង​ទទួលបាន​ស្ទើរ​ក្អួត​ឈាម​ជាមួយ​លុយ​ដុល្លារ​

    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​នារី​ក្មេង​ស្រស់ស្អាត​ម្នាក់​បង្ហោះ​លើ​វេ​ប​សាយ​រើស​គូ​ណាត់ ដើម្បី​រក​ស្វាមី​ជា​អ្នកមាន​ម្នាក់​។​

​    ​ខ្ញុំ​និយាយ​នេះ​គឺ​និយាយ​ស្មោះ​អស់ពីដួងចិត្ត​។ ខ្ញុំ​អាយុ ២៥ ឆ្នាំនេះ​។ ខ្ញុំ​មាន​សម្រស់​ស្អាត​ផូរផង់ ស្លៀកពាក់​ស្អាតបាត និង​ពូកែសម្តី​។ ខ្ញុំ​ចង់​រៀបការ​ជាមួយ​បុរស​ដែលមាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ ៥០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ឬ​ច្រើនជាង​នេះ​។ អ្នក​ប្រហែលជា​គិតថា​ខ្ញុំ​លោភលន់ ប៉ុន្តែ​ប្រាក់បៀវត្សរ៍ ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​បុរី​ញូវយ៉ក​គឺ​គ្រាន់តែ​ជាម​នុស្ស​លំដាប់​មធ្យម​ប៉ុណ្ណោះ​។ 

​    ​ការទាមទារ​របស់ខ្ញុំ​មិន​ជ្រុល​ពេក​នោះទេ​។ តើ​មាន​នរណាម្នាក់​ក្នុង​វេ​ប​សាយ​គូ​ណាត់​នេះ​មាន​ប្រាក់ចំណូល ៥០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ដែរ​ទេ​? តើ​អ្នក​ទាំងអស់គ្នា​រៀបការ​រួច​អស់ហើយ​មែន​ទេ​? ខ្ញុំ​ចង់​សួរ​មួយ តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ទើប​អាច​រៀបការ​ជាមួយ​មនុស្ស​អ្នកមាន​ដូចជា​អ្នក​ទាំងអស់គ្នា​? 

​    ​ក្នុងចំណោម​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ណាត់ជួប អស់​ធំ​គឺ​រកបាន​ត្រឹម ២៥០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​។ ខ្ញុំ​ដើររក​បាន​អស់​ធំ​គឺ​ត្រឹម​អ្នកមាន​ចំណូល​ប៉ុន​ហ្នឹងឯង​។ 

​    ​ប្រសិនបើ​ចង់​រើ​ផ្ទះ​ទៅ​នៅ​ម្តុំ​ភាគ​ខាងលិច​ឧទ្យាន​បុរី​ញូវយ៉ក ត្រឹម​ប្រាក់ចំណូល​ប្រចាំឆ្នាំ ២៥០.០០០ ដុល្លារ​គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ 

​    ​ខ្ញុំ​សូម​បន្ទាប​កាយ​សួរ​បី​បួន​សំណួរ​៖
​    ​១. តើ​កំលោះ​អ្នកមានៗ​ចូលចិត្ត​ដើរលេង​ម្តុំ​ណា​? (​សូម​សរសេរ​ឈ្មោះ​ពួកគាត់ អាសយដ្ឋាន​បា រង្គសាល ភោជនីយដ្ឋាន និង​កន្លែង​ហាត់ប្រាណ​ដែល​គាត់​ឧស្ស​ហ៍​ទៅ​)
​    ​២. តើ​ខ្ញុំ​គួរ​ទាក់ទង​អ្នកមាន​អាយុ​ខ្ទង់​ប៉ុន្មាន​ទើប​សម​?
​    ​៣. ហេតុអ្វី​ប្រពន្ធ​អ្នកមាន​មើលទៅ​មិនសូវ​ស្អាត ហើយ​ម៉េច​ក៏​ពួកនាង​បាន​រៀបការ​ជាមួយ​អ្នកមាន​? 
​    ​៤. តើ​បងៗ​ទាំងអស់គ្នា​សម្រេចចិត្ត​រើស​ប្រពន្ធ​របៀប​ណា ហើយ​តើ​មនុស្ស​ស្រី​របៀប​ណា​ដែល​បងៗ​ចង់​យកមក​ធ្វើជា​សង្សារ​? (​គោលបំណង​របស់ខ្ញុំ​ឥឡូវនេះ​គឺ​ចង់តែ​រៀបការ​ជាមួយ​អ្នកមាន​ប៉ុណ្ណោះ​)

​    ​ពី​នាង​ខ្ញុំ កញ្ញា ស្អាត (Ms. Pretty)

-------------------------------------------------------------------------------

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន J.P. Morgan បាន​ឆ្លើយតប​ដូចខាងក្រោម​៖

​    ​ជូន​កញ្ញា​ស្អាត​
​    ​
​    ​ខ្ញុំ​បាន​អាន​ផុស​របស់​នាង​ជាមួយនឹង​ការចាប់អារម្មណ៍​ខ្លាំង​ជាទីបំផុត​។ ខ្ញុំ​ទាយ​ថា​មាន​មនុស្ស​ស្រី​ច្រើនណាស់​ដែល​ចង់​សួរ​សំណួរ​ដូចជា​នាង​។ សូម​អនុញ្ញាតឱ្យ​ខ្ញុំ​វិភាគ​សា្ថ​នភា​ព​នាង​ក្នុងនាម​ជា​អ្នកវិនិយោគ​អាជីព​មួយរូប​។ 

​    ​ប្រាក់ចំណូល​របស់ខ្ញុំ​គឺ​ច្រើនជាង ៥០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ត្រូវ​ម៉ាច់​នឹង​លក្ខខណ្ឌ​ចង់បាន​របស់​នាង ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​គ្រប់គ្នា​មិន​ប្រកាន់​ដែល​ខ្ញុំ​ចំណាយពេល​ខ្ជះខ្ជាយ​នៅទីនេះ​។ 

​    ​តាម​ទស្សនៈ​ជា​អ្នករកស៊ី​ម្នាក់ រៀបការ​ជាមួយ​នាង​គឺជា​ការសម្រេចចិត្ត​ដ៏​អាក្រក់​បំផុត​។ ចម្លើយ​គឺ​ងាយស្រួល​ទេ ដូច្នេះ​ខ្ញុំ​សូម​បកស្រាយ​ដូចតទៅ​។ 

​    ​សូម​ទុក​ព័ត៌មាន​លម្អិត​របស់​នា​ង​នៅ​ដាច់ដោយឡែក​។ អ្វីដែល​នាង​កំពុង​ព្យាយាម​ធ្វើ​គឺ​ដោះដូរ "​សម្រស់​" និង "​លុយ​ដុល្លារ​"​។ មនុស្ស A ផ្តល់​សម្រស់ និង មនុស្ស B ទិញ​សម្រស់ ដូច្នេះ​វា​ជាការ​ដោះដូរ​ដ៏​យុត្តិធម៌​មួយ​។ 

​    ​ទោះយ៉ាងណា មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ត្រង់ចំណុច​នេះ​។ សម្រស់​របស់​នាង​មិនអាច​ចាំ​ជា​រៀងរហូត​បានទេ ប៉ុន្តែ​លុយ​ខ្ញុំ​មិនមែន​ចំណាយ​ដោយ​គ្មាន​ហេតុផល​ទេ​។ និយាយ​ដោយស្មោះ លុយ​ខ្ញុំ​អាច​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​សម្រស់​នាង​មិនអាច​ស្អាត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បានទេ​។ 

​    ​ហេតុនេះហើយ​បើ​ផ្អែកលើ​គំនិត​សេដ្ឋកិច្ច​វិញ ខ្ញុំ​គឺជា​ទ្រព្យសកម្ម​ដែល​រំលស់​កើន​តម្លៃ ប៉ុន្តែ​នាង​ជា​ទ្រព្យសកម្ម​ដែលមាន​រំលស់​ថយ​តម្លៃ​។ សម្រាប់​នាង វា​មិនមែនជា​រលស់​ធម្មតា​ទៀត វា​ជា​រំលស់​អិ​ច​ស្ប៉ូ​ណង់​ស្យែ​ល​។ ប្រសិនបើ​វា​ជា​ទ្រព្យសកម្ម​តែមួយគត់​របស់​នាង វា​នឹង​ថយ​តម្លៃ​អាក្រក់​បំផុត​នៅ ១០ ឆ្នាំក្រោយ​។ 

​    ​តាម​ពាក្យ​បច្ចេកទេស​នៅ​សង្កាត់​ពាណិជ្ជកម្ម Wall Street គ្រប់​ជំនួញ​ទាំងអស់​សុទ្ធ​តែមាន​ស្ថានភាព​ជួញដូរ​របស់​វា​។ ការទាក់ទង​ជាមួយ​នាង​ក៏មាន "​ស្ថានភាព​ជួញដូរ​" ដូចគ្នា​។​

​    ​ប្រសិនបើ​តម្លៃ​ជួញដូរ​ធ្លាក់ចុះ យើង​នឹង​លក់​វា​ចេញ ហើយ​វា​មិនមែនជា​គំនិតល្អ​ទេ​ដែល​រក្សា​វា​រយៈពេល​វែង​។ ករណីនេះ​ក៏​ដូចគ្នា​នឹង​អាពាហ៍ពិពាហ៍​ដែល​នាង​ចង់​បានដែរ​។ សម្តី​ដែល​ខ្ញុំ​និយាយ​អាច​ថា​គ្មាន​មេត្តា ប៉ុន្តែ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដ៏​ល្អប្រសើរ រាល់​ទ្រព្យសកម្ម​ទាំងអស់​ដែលមាន​តម្លៃ​រំលស់​ថយ​ខ្លាំង​នឹងត្រូវ​លក់​ចេញ ឬ "​ជួល​ឱ្យគេ​" ភ្លាម​។ 

​    ​មនុស្ស​ប្រុស​ដែលមាន​ប្រាក់ចំណូល ៥០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​មិនមែនជា​មនុស្ស​ល្ងង់​ទេ​។ យើង​អាច​ត្រឹម​ទាក់ទង​ជាមួយ​នាង​មួយគ្រា តែ​នឹងមិន​រៀបការ​ជាមួយ​នាង​ទេ​។ ខ្ញុំ​សូម​ណែនាំ​នាង​ឱ្យ​បំភ្លេចចោល​ទៅ​គំនិត​ចង់​រៀបការ​ជាមួយ​អ្នកមាន​។ ម្យ៉ាងទៀត សូម​នាង​ប្រឹងប្រែង​រកលុយ​ឱ្យបាន ៥០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ នោះ​ប្រហែលជា​អាចមាន​ឱកាស​រៀបការ​ជាមួយ​អ្នកមាន​កប់​ពពក​។    

​    ​សង្ឃឹមថា​ការឆ្លើយតប​នេះ​អាចជួយ​នាង​បាន​។ 

​    ​ហត្ថលេខា 

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន J.P. Morgan ៕ 

adverise with khmeread
ប្រភព៖ lovelyposts

អ្នកនឹងចូលចិត្ត

មតិយោបល់