adverise with khmeread Walking barefoot

តើ​នឹងមាន​អ្វី​កើតឡើង​នៅពេល​អ្នកដើរ​ជើង​ទទេរ ៥ នាទី​ក្នុង​មួយថ្ងៃ​?

​    ​របាយការណ៍​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Environmental and Public Health បាន​ពិនិត្យ​ទៅលើ​ការសិក្សា​មួយចំនួន ដែល​គូសបញ្ជាក់ថា​តើ​អេ​ឡិច​ត្រុ​ង​ដែល​បានមកពី​ផែនដី​ជួយ​ជំរុញ​ដល់​សុខភាព​ដូចម្តេចខ្លះ​។ អ្នកជំងឺ​ឈឺ​រ៉ាំរ៉ៃ​ម្នាក់​ដេក​លើ​ពូក​ដែល​រោយ​ដី​ម៉ដ្ឋ​ពីលើ រួច​គាត់​គេង​បាន​លក់​ស្រួល​និង​បាត់​ការឈឺចាប់​។​

​    ​ការសិក្សា​មួយទៀត​រកឃើញថា​ដី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ចរន្ត​ស្បែក ចង្វាក់បេះដូង​លោត​បានល្អ សម្រួល​ដល់​កម្រិត​គ្លុយកូស​ក្នុង​ឈាម កាត់បន្ថយ​ស្ត្រេ​ស៍ និង​ជំរុញ​ប្រ័ព​ន្ធ​ភាពស៊ាំ​។​

​    ​ប្រសិនបើ​អ្នកដើរ​ជើង​ទទេរ​បាន​៥​នាទី​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺមហារីក ជំរុញ​សរសៃឈាម​បេះដូង​ឱ្យមាន​សុខភាព​ល្អ ស្រក​ទម្ងន់ និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​។​

​    ​បន្ថែម​លើ​នេះ​ទៀត ការដើរ​ជើង​ទទេរ​ជំរុញ​អុកស៊ីសែន​ក្នុង​ឈាម ហើយ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ឆ្លើយតប​ទៅនឹង​ការបំបាត់​ជាតិពុល​និង​បំបាត់​ស្រេ្ត​ស៍​ទៀតផង​៕

adverise with khmeread
ប្រភព៖ greentreemedic

អ្នកនឹងចូលចិត្ត

មតិយោបល់