adverise with khmeread S

នេះ​គឺជា​រឿង​ដែល​នឹង​កើតឡើង​នៅពេល​អ្នក​ពិសា​ស្ពៃ​ចិន រយៈពេល​មួយ​សប្ដាហ៍​ពេញ​!

    ​ការ​ញាំ​ស្ពៃ​ចិន ឬ ឃិនឆាយ​ធំ (Celery) ផ្ដល់នូវ​អត្ថប្រយោជន៍​លើសលប់​ដល់​សុខភាព​ត្រឹមតែ ៧ ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​ស្ពៃ​ចិន​ត្រូវបាន​ដាំ​ដុះ​ជា​បន្លែ​ចាប់​តាំង​បុរាណកាល​មក ហើយ​មនុស្ស​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​និង​ក្រិ​កបាន​ប្រើ​វា​ជា​ថ្នាំ​ដ៏​ពេញនិយម​មួយ​។ ទោះយ៉ាងណា គុណសម្បត្តិ​ព្យាបាល​និង​សារធាតុចិញ្ចឹម​របស់​វា​ត្រូវបាន​គេ​មើលរំលង​និង​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ពី​វា​។​

​    ​ស្ពៃ​ចិន​សម្បូរ​សារធាតុ​មាន​ប្រយោជន៍​ច្រើន​ក្រៃលែង​ដូចជា​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ផ្សេងៗ​ទៀត​រួមមាន​ស័ង្កសី ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង​វីតាមីន A, B12, C, E និង K​។​

​    ​មនុស្ស​ដែល​កើត​ជំងឺ​សន្លាក់ ឬក៏​រលាក​សន្លាក់​ធ្ងន់ធ្ងរ​អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​ស្ពៃ​ចិន ព្រោះ​វា​ជំរុញ​កំណើន​ជាលិកា​ក្នុង​តំបន់​រលាក និង​កាត់បន្ថយ​ការ​លាក​និង​រលាក​ក្នុង​សន្លាក់​។ មិន​ត្រឹម​ប៉ុន​ហ្នឹង​វា​អាច​បង្ការ​និង​ព្យាបាល​បញ្ហា​សុខភាព​នានា​ដូចជា​៖

​    ​- ឈឺក្បាល​ប្រកាំង​
​    ​- បញ្ហា​ថង់​ទឹកមាត់​
​    ​- ធាត់​
​    ​- បញ្ហា​ធ្មេញ​
​    ​- ជំងឺ​ទឹកនោមផ្អែម​
​    ​- ការឆ្លង​មេរោគ​លើផ្លូវ​បង្ហូរ​ទឹកមូត្រ​
​    ​- ជំងឺថ្លើម​
​    ​- ជំងឺហឺត​
​    ​- ជំងឺរបេង​
​    ​- ជំងឺផ្លូវចិត្ត​៕

adverise with khmeread
ប្រភព៖ greentreemedic

អ្នកនឹងចូលចិត្ត

មតិយោបល់