adverise with khmeread 76bed510 6fcc 406e 8122 3f1599ed65f5

កំពុង​ជិះ​តាក់ស៊ី​វិលមុខ​រត់​ចូល​គ្លី​និ​ច​ឱ្យជួយ​ស្រាប់តែ​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​តាក់ស៊ី ខណៈពេល​កំពុង​ជិះ​ស្រាប់តែ​វិលមុខ ក៏​រត់​ចូលក្នុង​គ្លី​និ​ច​ឱ្យជួយ​ព្យាបាល តែ​សុំចូល​បន្ទប់ទឹក​សិន ហើយក៏​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​តែម្តង។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ និង​៥៥​នាទី​ល្ងាច ​ថ្ងៃទី​២២ ​មិថុនា ​ឆ្នាំ​២០១៦ ​នៅក្នុង​បន្ទប់ទឹក គ្លីនិក​គង់​ធី​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ផ្ទះ​លេខ​១ សង្កាត់​ព្រែក​ឯក​ខណ្ឌ​ច្បា​អំពៅ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះឡាន ​taxi ​ដល់​គ្លីនិក​គង់​ធី​ក៏​ចុះ​រត់​ចូល​ខាងក្នុង​ហើយ​ប្រាប់​ពេទ្យ​ថា​"​ខ្ញុំ​វិល​មុខតែ​ខ្ញុំ​ចូល​បន្ទប់​ទឹកសិន"​។ ហើយ​ជនរងគ្រោះ​ចូល​យូ​ពេក​ម្ចាស់​គ្លីនិក​ទៅ​មើលឃើញ​ជនរងគ្រោះ​ស្លាប់បាត់។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​ពិនិត្យ​មាន​ស្លាកស្នាម​លឹ​ង្គ​ចេញ​ទឹក​កាម គូទ​ចេញ​លាមក​សន្និដ្ឋានថា​"​ស្លាប់​ដោយ​គាំងបេះដូង​ដោយ​ជំ​ងឹ​លើសឈាម​"។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​បាន​អំពាវនាវ​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ៕

adverise with khmeread

មតិយោបល់