adverise with khmeread 0d56b050 f931 4ba6 8ef6 9c4741250fff   copy

ឃាត់​បុរស​ម្នាក់​រក្សាទុក​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់លែង​ចាប់ខ្លួន​នៅ​ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ​២០១៦ វេលាម៉ោង៨ និង​៤០​នាទី នៅ​ចំណុច អាង​ប្អេ​រ ភូមិ​ជ្រលង ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​រក្សាទុក​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់លែង​បាន​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច អាង​ប្អេ​រ ភូមិ​ជ្រលង ឃុំដារ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហង្ស ហៀ​ង ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ដារ ឃុំដារ និង​ដកហូត បាន​វត្ថុតាង រួមមាន ម៉ូតូ០១​គ្រឿង កាបូបស្ពាយ​ធំ០១ សារធាតុ​ញៀន ព​ណ៌ស ១​កញ្ចប់​តូច (​យ៉ាម៉ា​ទឹកកក ) ទុយ​យោ២ និង​ទូរស័ព្ទ០២គ្រឿង។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់