adverise with khmeread Cristiano ronaldo nani 3488742

យប់មិញ​ទាំង​ព័រ​ទុយ​ហ្គា​ល់​និង​អូទ្រីស​ព្រលឹងចុងសក់​ដូចគ្នា​តែ​ព័រ​ទុយ​ហ្គា​ល់​មានសំណាង​ជាង​

    ​Cristiano Ronaldo យប់មិញ​ស៊ុត​បាន​ពីរ​គ្រាប់​ជួយ​ឱ្យ​ព័រ​ទុយ​ហ្គា​ល់តា​ម​ស្មើ ៣ ទល់នឹង ៣ ជាមួយនឹង ហុង​គ្រី ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​ពូ​ល F នៃ​យូរ៉ូ ២០១៦ បន្ទាប់ពី​អ៊ី​ស្លង់​លុត​អូទ្រីស​ចុង​ម៉ោង ២-១ ហើយ​ស្របពេល​នោះដែរ​ក៏មាន​ពាក្យ​ឌឺដង​ពី​អ្នកគាំទ្រ​ជាច្រើន​មកលើ Ronaldo ដែរ​។​

​    ​ព័រ​ទុយ​ហ្គា​ល់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈដែល​អ៊ី​ស្លង់ បញ្ចប់​ក្នុង​លទ្ធផល ២ ទល់នឹង ១ ជាមួយនឹង​អូទ្រីស ឡើងមក​លេខ​១​ក្នុង​ពូ​ល និង​ឡើងទៅ​វគ្គ​បន្ទាប់​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​និង​ហុង​គ្រី​។​

​    ​ព័រ​ទុយ​ហ្គា​ល់​ចប់​វគ្គ​នេះ​នឹង​ទៅ​ជួប​ក្រុម​ក្រូ​អាស៊ី​ខណៈដែល​ហុង​គ្រី​ត្រូវ​ជួប​បែលហ្ស៊ិក និង​អ៊ី​ស្លង់​ត្រូវ​ជួប​ជាមួយនឹង អង់គ្លេស​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​៕


 

adverise with khmeread
ប្រភព៖ Skysport

មតិយោបល់