adverise with khmeread A61d295b e46b 4c50 a128 e6adab990c66

ប៉ូលិស​ស្រុក​អង្គរជ័យ​ឃាត់​បុរស​ម្នាក់​រក្សាទុក​គ្រឿងញៀន​

    កំពត ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គរជ័យ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​២៣​ មិថុនា​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង១០​ព្រឹក នៅ​ចំណុច​នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊​ន សុផាន់​រ៉ា ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ រឹបអូស​បាន​វត្ថុតាង​មួយចំនួន​មានដូចជា ជញ្ជីង​ថ្លឹង ​ចំនួន០២​គ្រឿង (​ខូច០១​គ្រឿង​) ថ្នាំញៀន ​ចំនួន០៣​កញ្ចប់ (០២​កញ្ចប់​ធំ និង ០១​កញ្ចប់​តូច​) ថង់​សំរាប់​ច្រក​មួយចំនួនធំ និង​ម៉ូតូ​ចំនួន ០២​គ្រឿង (១. ម៉ាក​Dream សេ​១២៥ ផលិត​ឆ្នាំ​២០១៣ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-0385 និង ២. ម៉ាក ​Scoopy ព​ណ៌ស គ្មាន​ស្លាក​លេខ។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៅថ្ងៃនេះ៕

adverise with khmeread

មតិយោបល់