adverise with khmeread A0658d99 0a92 48bf 9a61 24b01e92b0cd

ចាប់​មនុស្ស​៣​នាក់ ថ្នាំញៀន​៣​កញ្ចប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រមាណ១២ ​ថ្ងៃទី​២២ ខែមិថុនា នេះ ស្ថិតនៅ​ចំណុច​ផ្លូវ បេតុង ភូមិឬ​ស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ដកហូត​ថ្នាំញៀន​បាន​៣​កញ្ចប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ ឃុន ចំរើន ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​, ទី​២-​ឈ្មោះ ឃុន ហៀ​ង ហៅ ម៉ាប់ ហៅ អាយ​អិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់​ម៉ូតូ និង​៣-​ឈ្មោះ ចាន់ ស្រី​វី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន ពិភព​រីករាយ​។ ​ជនសង្ស័យ​ទាំង​០៣​នាក់ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិគោក​ត្រោះ ឃុំគោក​ខ្ចក ស្រុកសៀមរាប ខេត្តសៀមរាប។​

    ប៉ូលិស​បន្តថា ខណៈពេលដែល​ជនសង្ស័យ​កំពុង​ដើរ​តាមផ្លូវ​យក​ថ្នាំញៀន​យក​ថ្នាំ​លក់​ឲ្យ​គេ​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ក៏ត្រូវ​ក​ម្លាំ​ល្បាត​ប៉ូលិស​ឃាត់ខ្លួន​តែម្តង ក្នុងនោះសមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​តូច រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់