adverise with khmeread Adamlindinljungkvist

កីឡាករ​ស៊ុយអែត​ផោម​ក្តាប់​គប់​ដាក់​អាជ្ញាកណ្តាល ទទួលបាន​កាត​ក្រហម​

    ​កីឡាករ​បាល់ទាត់​ម្នាក់​ទទួលបាន​កាត​ក្រហម​សម្រាប់​ការទម្លាយ​ឧស្ម័ន​អំឡុង​ការប្រកួត ដោយ​លោក​អាជ្ញាកណ្ដាល​ចាត់ទុក​ទង្វើ​នេះ​ថា "​បង្ករឿង​ដោយ​ចេតនា​"​។​

​    ​ខ្សែការពារ​ក្រុម Adam Lindin Ljungkvist របស់​ក្លឹប Jarna SK​ត្រូវបាន​បណ្ដេញចេញ​ដោយសារ​ឥរិយាបថ​មិន​សមជា​អ្នកកីឡា អំឡុងពេល​ការប្រកួត​ជាមួយនឹង​ក្លឹប Pershagen SK ដោយបាន​សម្ដែង​កំហឹង​របស់គាត់​ជាមួយនឹង​ខ្យល់​ផោម​នៅពេល​ទទួលបាន​កាត​លឿង​ទី​ពីរ​នៅ​ចុងការ​ប្រកួត​។​

​    ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​និយាយ​ទៅកាន់​កាសែត​ស៊ុយអែត​ថា "​ខ្ញុំ​មិន​ស្រួល​ក្នុង​ពោះ ដូច្នេះហើយ​ទើប​ខ្ញុំ​ត្រូវ​ទម្លាយ​វា​ចេញមក​។ បន្ទាប់មក​ខ្ញុំ​ទទួលបាន​កាត​លឿង​ពីរ និង​បន្ទាប់មកទៀត​ទទួលបាន​កាត​ក្រហម​។ បាទ​! ខ្ញុំ​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង វា​ជា​រឿង​ដ៏​ចម្លែក ដែល​ខ្ញុំ​បាន​ជួប​ក្នុង​វិស័យ​បាល់ទាត់​នេះ​"​។​

​    ​"​ខ្ញុំ​បាន​សួរ​អាជ្ញាកណ្ដាល​ថា តើ​មិនឱ្យ​ខ្ញុំ​ទម្លាយ​វា​ខ្លះ​ទេ​អី​? គាត់​ឆ្លើយ​វិញ​ថា '​ទេ​!' ខ្ញុំ​មិន​យល់ ប៉ុន្ដែ​ប្រហែល​គាត់​គិតថា​ខ្ញុំ​បាន​ផោម​ដាក់​ដៃ និង​គប់​ដាក់​គាត់​។ ប៉ុន្ដែ​ខ្ញុំ​មិនបាន​ធ្វើ​វា​នោះទេ​"៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់