adverise with khmeread Hi res 3feafc10fc244c723bbbcb3da479c305 crop north

យូរ៉ូ​ឆ្នាំនេះ នឹង​មិនមាន​វត្តមាន​អ៊ីតាលី ឬ អេ​ស្ប៉ា​ញ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ​

    ​ក្រោយ​ការប្រកួត​ស៊ីសាច់​គ្នា​ក្នុងការ​ប្រកួត Euro 2016 មក ឥឡូវ​ការចាប់​ក្រុម​វគ្គ ១៦ ក្រុម​ចុងក្រោយ​បាន​ប្រព្រឹត្តិ​ទៅហើយ ក្នុង​នោះគេ​សង្កេតឃើញ​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ដែលជា​ក្រុម​ចាប់អារម្មណ៍​ជាងគេ ត្រូវ​ប៉ះគ្នា​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ​រួចទៅហើយ​។ ប្រិយមិត្ត​គាំទ្រ​ក្រុម​ទាំងពីរ​ច្បាស់​ជា​ខកចិត្ត​មិន​ស្ទើរ​ទេ ដែល​ក្រុម​ល្បី​ទាំងពីរ​នេះ​ត្រូវមាន​​ជ្រុះ​តាំងពី​វគ្គ​នេះ​។ 

​    ​ក្រុម​ដែល​នឹង​ប្រកួត​គ្នា​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​រួមមាន​៖
​    ​- ប្រទេស​ស្វ៊ី​ស vs ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃទី ២៥ មិថុនា ម៉ោង ២០:00​។​
​    ​- ប្រទេស​វែ​ល vs ប្រទេស​អៀរ​ឡង់​ខាងជើង នៅ​ថ្ងៃទី ២៥ ខែមិថុនា ម៉ោង ២៣:០០​។​
​    ​- ប្រទេស​ក្រូ​អាស៊ី vs ប្រទេស​ព័រ​ទុយ​ហ្គា​ល់ នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្លង​ចូល​ម៉ោង ០២:០០ ថ្ងៃ​២៦​។​
​    ​- ប្រទេស​បារាំង vs ប្រទេស​អៀរ​ឡង់ នៅ​ថ្ងៃទី ២៦ ខែមិថុនា ម៉ោង ២០:០០​។​
​    ​- ប្រទេស​អាល្លឺម៉ង់ vs ប្រទេស​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី ២៦ ខែមិថុនា ម៉ោង ២៣:០០​។​
​    ​- ប្រទេស​ហុង​គ្រី vs ប្រទេស​ប៊ែ​ល​ហ្សិ​ក នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្លង​ចូល​ម៉ោង ០២:០០ ថ្ងៃ​២៧​។​
​    ​- ប្រទេស​អ៊ីតាលី vs ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ២៧ ខែមិថុនា ម៉ោង ២៣:០០​។​
​    ​- ប្រទេស​អង់គ្លេស vs ប្រទេស​អ៊ី​ស្លង់ នៅ​ថ្ងៃទី ២៧ ខែមិថុនា ឆ្លង​ចូល​ម៉ោង ០២:០០ ថ្ងៃ ២៨​។​

​    ​អ៊ីតាលី​និង​អេ​ស្ប៉ា​ញ​ត្រូវបាន​ចាត់ជា​គូ​មរណៈ ចំណែកឯ​ក្រុម​ក្រូ​អាស៊ី​, អៀរ​ឡង់​, ស្លូ​វ៉ា​គី​, ហុង​គ្រី និង​អ៊ី​ស្លង់ នឹងត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ខ្លាំង​ដូចគ្នា​៕

adverise with khmeread

មតិយោបល់