adverise with khmeread Kill

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់តាម​ដីកា​តុលាការ​​ ពីបទមនុស្សឃាត

   កំពង់ចាម​៖ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកំពង់ចាម សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​ព្រៃឈរ និង​ប៉ូលិស​ប៉ុស្តិ៍​បឹង​ណាយ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​មនុស្សឃាត​ដោយ ចេតនា​។​
    ប៉ូលិស​និយាយថា កា​ចាប់ខ្លួន​មនុស្ស​ម្នាក់​ខាងលើនេះ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ឃុន សូ​ណាន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំនះ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម លេខ​៩១ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ ទៅលើ​ឈ្មោះ ស៊ីម ប៊ុន​ថា ហៅ ពៅ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រីង​បី​ដើម ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ពីបទ​មនុស្សឃាត​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដូនជី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៤ ។​
     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រួចហើយ ៕​

adverise with khmeread

មតិយោបល់