adverise with khmeread Yulin dog meat rescue 1

វីរៈបុរស​ឆ្កែ​! ចូល​រំដោះ​ឆ្កែ​បាន ១០០០ ក្បាល​នៅ​ទិវា​ស៊ីសាច់​ឆ្កែ​នៅ​ចិន​

    ​សកម្មជន​សិទ្ធិ​សត្វ​និង​អ្នក​ស្រឡាញ់​ឆ្កែ​ជាច្រើន​នាក់​ផ្សេងៗ​ទៀត​បាន​ជួយសង្គ្រោះ​សត្វ​ឆ្កែ​ពី​ទិវា​ស៊ីសាច់​ឆ្កែ​ក្នុងប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​    ​អង្គការ Human Society International និង​អង្គការ​ផ្សេងទៀត​បាន​ទិញ​ទ្រុង​ដាក់​ឆ្កែ​ដើម្បី​ជួយសង្គ្រោះ​ពី​កាំបិត​មរណៈ​និង​ឆ្នាំ​ស៊ុប​នៅ​ទិវា​ស៊ី​ឆ្កែ​មួយ​ហៅថា​បុណ្យ Yulin ដែល​ធ្វើជា​រៀងរាល់​រដូវក្ដៅ​។​

​    ​តាម​ការប៉ាន់ស្មាន​ឆ្កែ​ច្រើនជាង ១០.០០០ ក្បាល​ត្រូវបាន​រំពឹងថា​សម្លាប់ អំឡុងពេល​ព្រឹត្តិការណ៍ ១០ ថ្ងៃ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី ២១ មិថុនា​ប៉ុន្ដែ​សង្គម​ស៊ីវិល​និយាយថា​ឆ្កែ​ទាំង ១០០០ ក្បាល​នេះ​ត្រូវបាន​ទិញ​ពី​កន្លែង​លក់​ឆ្កែ ដែល​ត្រៀម​លក់​ទៅ​កន្លែង​កាប់សាច់​ឆ្កែ​នៅ​ពិធីបុណ្យ Yulin​។​

​    ​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វលោក Marc Ching បាន​អះអាង​នៅលើ Facebook ថា គាត់​បាន​ដោះលែង​សត្វ​ឆ្កែ​ឱ្យមាន​សេរីភាព ១០០០ ក្បាល​នៅ​ទិវា​នោះ​។ 

​    ​លោក Yang Yuhua ជា​សកម្មជន​ម្នាក់​មកពី​ទីក្រុង Chongqing បាន​និយាយ​ទៅកាន់ CBS News ថា "​យើង​មក​ទីក្រុង Yulin ដើម្បី​ប្រាប់​មនុស្ស​ថា​ឆ្កែ​គឺជា​មិត្ត​របស់​យើង​។ ពួកគេ​មិនគួរ​សម្លាប់សត្វ​ឆ្កែ​ក្នុង​រូបភាព​សាហាវព្រៃផ្សៃ​បែបនេះ​ទេ ហើយ​សត្វ​ឆ្កែ​ដែល​ពួកគេ​បានសម្លាប់​គឺជា​សត្វ​ចិញ្ចឹម​។ ឆ្កែ​គឺជា​មិត្ត​ល្អ​បំផុត​សម្រាប់​ពួកយើង និង​ស្មោះត្រង់​បំផុត​។ តើ​យើង​អាច​ស៊ី​មិត្តភក្ដិ​របស់​យើង​ដោយ​របៀប​ណា​?"​។​

​    ​ក្នុង​ថ្ងៃ​ជួយសង្គ្រោះ​លោក Yang បាន​ចំណាយ​ប្រាក់ ១០០០ យ័ន​(១៥០ ដុល្លារ​) ដើម្បី​ទិញ​ទ្រុង​ដាក់​ឆ្កែ​នៅ​ផ្សារ​លក់ដូរ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់