adverise with khmeread C039da05 f053 496b 820a 518ef6429e38

ឃាត់​បុរស​យួន​ម្នាក់​ជាមួយ​ថ្នាំញៀន​យ៉ាម៉ា​៥០​គ្រាប់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​២៣​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​១០​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្លូវ​លេខ​៩៣ ​កែង​៦២​ ក្រុមទី​១៨​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ ប៉ុស្តិ៍​ទួល​សង្កែ និង​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ​បាន​ប្រទះឃើញ​ម៉ូតូ​១​គ្រឿង ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ូលិស ​បាន​សុំ​ការត្រួតពិនិត្យ​ជនសង្ស័យ​រកឃើញ​មាន​វត្ថុតាង និង​ដកហូត​ ១-​ក្រាម​គ្រាប់​ព​ណ៌​ផ្កាឈូក ​ចំនួន​៥០​គ្រាប់​ និង២-​ម៉ូតូ​ ចំនួ​ន​០១​គ្រឿង ម៉ាក ​SCOOPY MiNY​ ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1G-3501​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ លឹម ​យ៉ាងនៀរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ជនជាតិ​យួន​ទីលំនៅ​បន្ទប់​ជួល​លេខ​១២ ផ្លូវ​រថភ្លើង ក្រុមទី៨ ​ភូមិ​បឹង​សាឡាង សង្កាត់​ក​ប្ញ​ស្សី​កែវ មុខរបរ មិន​ពិតប្រាកដ​។​

    ជនសង្ស័យ និង​វត្ថុតាង​អធិការដ្ឋាន​ខណ្ឌ​ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕
 

adverise with khmeread

មតិយោបល់