adverise with khmeread 66e02e6c 23ea 4641 a5db 9449d7f72907

ឃាត់ខ្លួន​យុវជន​ម្នាក់​ជាប់​សង្ស័យ​ជា​ឃាតករ​ចាក់​សម្លាប់​ស្ត្រី​យោធា​

    ភ្នំពេញ ​៖ យុវ​ជន​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក​សហ​កា​​រ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ជាប់​សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​យោធា​នៅ​ខណ្ឌទួលគោក។ ជនសង្ស័យ​មានឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ទីលំនៅ​ក្បែរ​ផ្ទះ​ស្ត្រី​រងគ្រោះ។ យោងតាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ឆ្លងតាម​អង្កេត​និង​ស្រាវជ្រាវ​រូបភាព​តាមរយៈ​រូបភាព​កា​ម៉ា​រ៉ា​សុវត្ថិភាព គឺជនសង្ស័យ​មាន​ភិនភាគ ​និង​ភស្តុតាង​អាចជា​ប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្មនេះ។

    តែ​រហូត​មកទល់ពេលនេះ​ជនសង្ស័យ​មិនទាន់​សារភាព និង​បដិសេធ។ ដោយឡែក​ប្រភព​ក្រៅផ្លូវការ​លួចខ្សឹប​ថា ជនសង្ស័យ​ធ្លាប់​ខឹង​ស្ត្រី​រងគ្រោះ​ដោយសារ​ជេរប្រមាថ និង​ស្តោះ​ទឹកមាត់​ដាក់ខ្លួន។ ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ។​

    គួរ​រំលឹក​ផងដែរ​ថា ត្រី​យោធា​ស័​ក្ត​៣​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​យក​កាំបិត​ចុង​ស្រួច​ចាក់​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​មុខផ្ទះ​លេខ​២១ យីហោ​វី​ង​ដូរ​លុយ ពេជ្រ ជូ​ល​លី ផ្លូវ​លេខ​២១៩ កែង​១៥៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​

    ជនរងគ្រោះ​មានឈ្មោះ លី ដាវី អាយុ​៣៦​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​យោធា ស័ក្តិ​៣ អគ្គ​យោធ​សេវា នៃ​ក្រសួងការពារជាតិ ស្នាក់​នៅផ្ទះ​ល​រខ​៣២ ផ្លូវ​១៦២ ក្រុម​១២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅ ឃុំ​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដើរ​លើ​ដងផ្លូវ​តែម្នាក់ឯង​បំណង​ទៅ​ពី​ផ្សារ។​

    មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​បុរស​មាឌធំ​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ​Click ពណ៌​ឈាមជ្រូក បាន​ដក​កាំបិត​មុខស្រួច​ (កាំបិត​ចិតបន្លែ​) ចាក់ទៅលើ​ស្ត្រី​រងគ្រោះ​ពីក្រោយ​ប្រហែល​២០​កាំបិត បណ្តាល​ឲ្យ​ដួល​ស្លាប់​មួយ​រំពេច ហើយ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ​។​ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​សង្ស័យថា ករណីនេះ​ជា​ករណី​គំនុំ៕

adverise with khmeread

មតិយោបល់