adverise with khmeread 0

Taylor Swift បង្អួត​សាច់​ក្បាលពោះ​ពេល​បណ្តើរ​សង្សារ​ថ្មី ក្រោយ​បែក​ជាមួយ Calvin Harris

    ​អ្នក​ទាំងពីរ​ត្រូវគេ​ប្រទះឃើញ​ថើប​គ្នា ខណៈ​កំពុង​ទស្សនា​ការសម្តែង​របស់ Selena Gomez កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។

​    ​គូស្នេហ៍​ក្តៅ​ហុយ Taylor Swift វ័យ ២៦​ឆ្នាំ និង Tom Hiddleston វ័យ ៣៥​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​ចាក​ចេញពី​ឆាក​តន្ត្រី Bridgestone Arena ក្នុង​ទីក្រុង Nashville​បន្ទាប់ពី​អ្នក​ទាំងពីរ​ហាក់ដូចជា​មាន​ភាពស្អិតល្មួត​យ៉ាងខ្លាំង​ខណៈ​ដើរ​កាន់​ដៃ​គ្នា​ខ្មិ​ត​មិន​របូត​ពីគ្នា​នោះឡើយ​។​

​    ​Taylor បានបង្ហាញ​ពី​ដងខ្លួន​និង​សាច់​ក្បាលពោះ​ដ៏​ស្រស់ស្អាត​របស់​នាង​ក្នុង​ឈុត​អាវ​ខើច​ពណ៌​ក្រហម​ដែល​មើលទៅ​ស៊ីគ្នា​ជាមួយ​សំពត់​ដ៏​ស្រស់ស្អាត​របស់​នាង​។​

​    ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាង​បញ្ចេញ​សាច់​ក្បាលពោះ​ឱ្យគេ​ឃើញ ចាប់តាំងពី​បែក​គ្នា​ជាមួយ Calvin Harris កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់