adverise with khmeread Han ye seul

Han Ye Seul ប្តឹងអ្នកនិយមអ៊ីនធើណិតដែលយាយីនាងអស់រយៈពេលមួយឆ្នាំ

          តាម​សេចក្តីរាយការណ៍​របស់​ប៉ូលិស​កាល​ពីថ្ងៃទី២២​ខែមិថុនា​បាន​ឲ្យ​ដឹង ថា តារាស្រី​ Han Ye Seul បាន​ដាក់ពាក្យបណ្តឹង​នឹង​អ្នកនិយម​អ៊ីនធើណិត​ម្នាក់​ដែល​ផ្សព្វផ្សា​យ​ពាក្យ​ចចាមអារ៉ាម​មិនពិត​និង​បរិហា​កេរ្តិ៍​កាល​ពីថ្ងៃទី​១៧”។

          ទីភ្នាក់ងាររបស់ Han Ye Seul បានអះអាងថា “​អ្នក​និយម​អ៊ីនធើណិត​ម្នាក់​បានផ្សព្វផ្សា​យ​ពាក្យចចាម​អារ៉ាមមិនពិត ហើយ​ប្រមាថ​នាងតាម​គណនី Instagram អស់រយៈ​ពេល​ជិត​១​មួយឆ្នាំ។ ទីភ្នាក់ងារនេះបាន​ស្នើឲ្យ​អ្នក​និយម​អ៊ីនធើ​ណិ​ត​ម្នាក់នោះ ឈប់​ធ្វើ​បែបនេះច្រើនលើក​ច្រើន​សា ប៉ុន្តែ​ជននេះមិនកែ​ប្រែ។ នៅពេល​សារបែបមួលបង្កាច់នេះ​ផ្សព្វផ្សាយ​ចេញ​ និងប៉ះពាល់​ដល់​អ្នក​និយម​អ៊ីនធើណិតផ្សេងទៀតនិងអ្នកគាំទ្រ យើងសម្រេចចាត់វិធានការច្បាប់”។

          តាម​ធម្មតា Han Ye Seul ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់នាង​តាម​យៈ​គណនី Instagram ហើយ​អ្នក​និយម​អ៊ីនធើណិតរូបនេះបានសរសេរ​ពាក្យចចាម​អារ៉ាម​មិនពិត​ច្រើនណាស់និង​ការអត្ថាធិប្បាយ​បែបប្រមាថមក​លើ​សារ​របស់​តារាស្រីរូបនេះ។

          ខាងភាគី​របស់ Han Ye Seul បន្តថា “​យើងនឹង​បន្ត​ចាត់វិធាន​ការច្បាប់​ប្រឆាំង​នឹង​អ្នកធ្វើអត្ថាធិប្បាយ​មួល​បង្កាច់​ច្រើនទៀតចាប់ពីពេលនេះតទៅ”៕

adverise with khmeread
ប្រភព៖ Viki

អ្នកនឹងចូលចិត្ត

មតិយោបល់