adverise with khmeread Hi res 772bd866fb8e2137c4debcb650d6a0fa crop north

Barcelona មិនទាន់ពិចារណា ទោះបី PSG ហ៊ានផ្តល់ប្រាក់ឈ្នួលទ្វេដងដល់ Neymar

          បើតាម​ការអះអាងរបស់លោក Susana Monje ​អនុប្រធាន​ហិរញ្ញវត្ថុ​របស់​ក្លឹប Barcelona កាលពី​ថ្ងៃ​ពុធថា​​ ក្លឹប​ Barcelona មិនបាន​ពិចារណា​លក់​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar ទេ។​ Neymar កំពុង​ចរចា​បន្ត​កិច្ច​សន្យា​បច្ចុប្បន្ន​ដែល គ្រោងនឹងចប់នៅ​ខែមិថុនា​ឆ្នាំ​២០១៨ ខណៈ​ពេល​ក្លឹប PSG និង​ក្លឹបធំៗមួយ ចំនួន​​ទៀត​កំពុង​ពិចារណា​ ​លទ្ធភាព​ទទួល​បាន​កីឡាករ​ឆ្នើម​រូបនេះ។

          លោក Susana បាន​ប្រាប់សារព័ត៌មានថា Neymar ជា​កីឡា​ករ​ដែលលេង សហការល្អជាមួយ Messi និង​ ​Suarez នោះគឺមិនមែនជា​ជម្រើស​ទេ។ យើងមិន បានពិចារណា​រឿងនេះទេ”។

          បណ្តាញព័ត៌មានអេស្ប៉ាញ​លើក​ឡើង​ថា ក្លឹបយក្សបារាំង PSG ហ៊ាន​ផ្តល់​ប្រាក់ឈ្នួល ២៣លាន​ផោន​ក្នុងមួយរដូវ​កាល​ គឺស្មើនឹងពីរដងនៃប្រាក់​ឈ្នួល​បច្ចុប្បន្ន​របស់​ Neymar​ នៅក្លឹប​ Barcelona​៕

adverise with khmeread

មតិយោបល់