adverise with khmeread Jose ad cesar

លោក Jose Mourinho ចង់ជួបជុំជាមួយខ្សែការពារសំណប់ចិត្តជាមួយ Man Utd

          អតីត​គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea លោក Jose Mourinho ​ចង់ផ្ទេរកីឡា​ករ​​​​ Cesar Azpilicueta មក​ក្លឹប Man Utd ​នៅ​រដូវ​ក្តៅនេះ ហើយវាអាចក្លាយជា​ការប្រជែងជាមួយ​ក្លឹបយក្ស​នៅ​អឺរ៉ុប Paris Saint-Germain និង​ Athletic Bilbao ដែលកំពុង​ចាប់អារម្មណ៍​នឹងកីឡាករ​អេស្ប៉ាញ​រូបនេះផងដែរ។

          ខ្សែការពារ Cesar Azpilicueta វ័យ​២៦​ឆ្នាំ​ដែលអាចលេងនៅក្នុងតំណែង​ខ្សែការពារកណ្តាល​ផង​ដែរនោះបានបង្ហាញមុខជា​ប្រចាំ​ អំឡុង​ពេល​លោក​ Jose នៅ​ដឹកនាំ​ក្រុម Chelsea។​

Cesar នៅ​សល់កិច្ច​សន្យា​ជាមួយ Chelsea បីឆ្នាំទៀត​ ប៉ុន្តែ​គេមើល​ឃើញ​ថា អនាគតរបស់កីឡាករ​រូបនេះ​កំពុង​ស្ថិតក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ពេល​គ្រូបង្វឹក​ថ្មី​របស់​ Chelsea លោក Antoonio Conte ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំងលើ​ខ្សែការពារស្លាបឆ្វេង Kwadwo Asamoah របស់​ក្លឹប Juventus៕

adverise with khmeread

មតិយោបល់