adverise with khmeread 1

រថយន្តបើកបុកម៉ូតូពីក្រោយរបួស២នាក់ប្តីប្រពន្ធ

    កណ្តាល ៖ រថយន្ត​មួយគ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​របួស​២​នាក់​ប្តី​ប្រពន្ធ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី យប់​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឺ​ង​លើ​កំណាត់​ផ្លូវជាតិ​២ គីឡូម៉ែត្រ លេខ ២៣-២៤​។​
   ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​កាមរី​ពណ៌​ក្រហម ស្លាក​ភ្នំពេញ 2G-5831 បើកបរ​ដោយ​ឈ្មោះ ទូច ចិត្ត ភេទ​ប្រុស​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស ឃុំ​អញ្ចាញ​ក្រោម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​។​
   លុះដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1CV-3965​បើកបរ​ដោយ​ឈ្មោះ ឡូត រ​ដ្ផា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើប រងរបួស​ស្រាល និង​មាន​អ្នករួមដំណើ​ជាមួយ​ជា​ប្រពន្ធ ឈ្មោះ សេង ភា​រុណ ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​បាន​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ បាន​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​លោកសង្ឃ (​ម៉ូតូ​មាន ពាក់មួក​សុវត្ថិភាព មាន​កញ្ចក់​មើល​ក្រោយ​)​។​
   ប៉ូលិស​បន្តថា ករណីនេះ​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ ហើយ​ជ្រុល​ចង្កូត​បុក​ចូល​រោង​មុខផ្ទះ​ប្រជា​ពលរ​ដ្ផ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​:​មួយចំនួន​។​ប​ចក​ចុ​ប្បន្ន​រថយន្ត​បង្ក និង អ្នកបើកបរ​រថយន្ត​ត្រូវ បាន​ឃាត់ខ្លួន​ទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់