adverise with khmeread Umtiti

Samuel Umtiti របស់ Lyon ជាគោលដៅផ្ទេរទី១របស់ Barcelona

          ខ្សែការ​ពារ​បារាំង Samuel Umtiti របស់​ក្លឹប​ Lyon ក្លាយជាគោលដៅរបស់​ក្លឹប Barcelona​ ហើយក្លឹប Barcelona មានទំនុក​ចិត្ត​ថា នឹងអាច​សម្រេចកិច្ចព្រម​ព្រៀង​​ផ្ទេរ​កីឡាកររូបនេះ ដោយតំណាងរបស់កីឡាក​រ​អន្តរជាតិបារាំង​​បាន​ចំ​ណាយ​ពេល​ភាគច្រើន​នៅយុទ្ធ​នាការ Euro 2016 ដើម្បី​ចរចាជាមួយ​ក្លឹប Barcelona​​។

          កិច្ច​ព្រមព្រៀងនេះអាចមាន​ទឹកប្រាក់​ប្រហែល​២៥​,៥​លាន​ផោន​ប្រសិន​បើ​លក្ខណត្រូវ​បាន​ទទួល​យក។ លក្ខខណ្ឌ​ផ្ទាល់ខ្លួន​មិនមែនជា​បញ្ហា​ទេសម្រាប់កី ឡាករ​វ័យ​២២​ឆ្នាំ​រូបនេះដែល​ចង់បានឱកាស​លេងនៅ​ក្លឹប​ធំបំផុត​ក្នុង​ពិភព​លោក​នោះ។

          Barcelona ក៏កំពុងតាមឃ្លាំមើល​​ខ្សែការពារ​កណ្តាល​វ័យ​ក្មេង​ដែល​ប្រកប​ដោយ​ទេពកោសល្យ​នៅរដូវ​កាល​នេះ រួមទាំង​កីឡាករ John Stones, Aymeric Laporte និង​ Marquinhos ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់