adverise with khmeread 0

Priyanka Chopra បង្អួត​ក្លៀក​ស្អាត​ក្រោយ​មានការ​ចំអក​ថា​នាង​មាន​ជំនួយ Photoshop លើ​គម្រប​ទស្សនា​វ​ដ្តី​

    ​តារា​បូលីវូដ​ស្រី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​រិះគន់​យ៉ាងគំហុក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពេលដែល​ក្លៀក​របស់​នាង​ត្រូវបាន​បង្ហាញ​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​បុរស​មួយ​មើលទៅ​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ទីបំផុត​រឿងរ៉ាវ​ទាំងនោះ​ត្រូវបាន​លាតត្រដាង​ជាមួយនឹង​រូប​មួយ​សន្លឹក​ចុងក្រោយ​របស់​នាង​។​

​    ​Priyanka Chopra វ័យ ៣៣​ឆ្នាំ បានបង្ហាញ​ខ្លួន​នៅលើ​គម្រប​ទស្សនា​វ​ដ្តី Maxim របស់​ឥណ្ឌា​សម្រាប់​ខែ ខែមិថុនា / ខែកក្កដា ហើយ​នាង​ត្រូវបាន​គេ​ចោទប្រកាន់​យ៉ាង​សម្បើម ជាមួយនឹង​ក្លៀក​រាបស្មើ​ដ៏​ស្រស់ស្អាត​ដ៏​ចម្លែក​របស់​នាង ដែល​មហាជន​មួយចំនួន​និយាយថា​វា​មានការ​ជំនួយ​កាត់ត​ពី​កម្មវិធី Photoshop ។​

​    ​ហើយ​នាង​ក៏​មិន​បណ្តោយឱ្យ​ការរិះគន់​ទាំងនោះ​វាយប្រហារ​មកលើ​នាង​ដោយ​គ្មាន​ការតបត​នោះឡើយ ខណៈ​ប​ច្ចុ​ប្ប ន្ន​តារា​សម្តែង​ជនជាតិ​ឥណ្ឌា​រូបនេះ​បាន​ឆ្លើយតប​ទៅនឹង​កំហឹង​ទាំងនោះ​ជាមួយនឹង​រូបថត​មួយ​សន្លឹក​ថ្មី ដែល​គ្មាន​ការ​កែកុន​បន្ថែម​ទៅលើ​ក្លៀក​របស់​នាង​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់