adverise with khmeread Rui en

តារា​មុខ​រឿង​! Rui En អាច​នឹងត្រូវ​ផាកពិន័យ​ប្រាក់ ១ ពាន់​ដុល្លារ និង​ជាប់ទោស ៦ ខែ​ឡើង ប្រសិនបើ​បើកបរ​មិន​ប្រុងប្រយ័ត្ន​

    ​តារា​សម្ដែង​ប៉ុស្ដិ៍​ទូរទស្សន៍​នាង Lu Rui En កាលពី​ថ្ងៃ​២២ ខែមិថុនា​ត្រូវបាន​ផាកពិន័យ​ពីបទ​បើកបរ​មិន​ប្រុងប្រយ័ត្ន សម្រាប់​ការបុក​ម៉ូតូ​មួយ​នៅ​កន្លែង​ចត​រថយន្ត​កាលពី​ខែមេសា​។​

​    ​តារា​វ័យ ៣៥ ឆ្នាំ​រូបនេះ ជា​តារា​គ្មាន​មេធាវី​ផ្ទាល់ខ្លួន​បាន​ប្រាប់​ទៅ​ចៅក្រម លោកស្រី Carol Ling ថា​នាង​ទទួល​សារភាព​កំហុស​។​

​    ​នាង​ត្រូវបាន​គេ​រំពឹងថា​នឹង​ចូលទៅក្នុង​តុលាការ​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​

​    ​ហើយ​ប្រសិនបើ​នាង​មាន​កំហុស​ជា​លើក​ទី​ពីរ Rui En នឹង​ប្រឈមមុខ​នឹង​ការផាកពិន័យ​ទឹកប្រាក់ ១ ពាន់​ដុល្លារ និង​អាច​ជាប់ទោស​ចាប់ពី ៦ ខែ​ឡើង​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់