adverise with khmeread Michael jackson trial

អា​ថ៍កំ​បាំង​នៃ​ការ​ឆ្មក់​ឆែកឆេរ​ផ្ទះ Michael Jackson កាលពី​ឆ្នាំ​២០០៣ ត្រូវបាន​វេ​ប​សាយ​មួយ​លួច​ទម្លាយ​

    ​គេហដ្ឋាន​របស់ Michael Jackson ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​បាន​ផ្ទុក​វត្ថុ​សម្ងាត់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួមមាន រូបភាព​អាសអាភាស​របស់​កុមារ ប្រដាប់​ប្រព្រឹត្ត​សិច និង​ការធ្វើ​ទារុណកម្ម​សត្វ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រីប៉ូលិស​ដែល​បាន​រាយការណ៍​ពី​ការស៊ើបអង្កេត​នា​ឆ្នាំ ២០០៣ អំពី​ករណី​រំលោភបំពាន​ផ្លូវភេទ​របស់​តារាចម្រៀង​របស់​ពិភពលោក​រូបនេះ​។​

​    ​គេហដ្ឋាន​ឈ្មោះ Neverland Ranch ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ទីក្រុង​សាន់​តា​បា​បា​រ៉ា​របស់​តារាចម្រៀង​រូបនេះ​ត្រូវបាន​ឆ្មក់​ចូល​នៅ​អំឡុង​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០០៣ ដែល​កន្លងផុត​ត្រឹម​រយៈពេល​ខ្លី​មួយ​មុន​ពេលដែល​ម្ចាស់​បទ Thriller រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ចំនួន​ប្រាំពីរ​ករណី ហើយ​ការចោទប្រកាន់​ចំនួន​ពីរ​នៅ​ក្នុងនោះ​ត្រូវបាន​បញ្ជាក់ថា​បាន​ប្រព្រឹត្ត​ទៅលើ​កុមារ​អាយុ​ក្រោម ១៤​ឆ្នាំ​។​

​    ​របាយការណ៍​ពី​ការ​វាយឆ្មក់​នេះ​មិនដែល​ត្រូវបានធ្វើ​ឡើងជា​សាធារណៈ​នោះឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន វេ​ប​សាយ​ផ្លូវ​ការណ៍​អាមេរិក Radar Online បានទទួល​នូវ​អ្វីដែល​ទំនងជា​ឯកសារ​នៃ​ករណី​នេះហើយ​។ នៅក្នុង​ចំណោម​វត្ថុតាង​ដែល​ស្វែង​រកឃើញ​នៅ​គេហដ្ឋាន​របស់ Jackson ត្រូវបាន​ប្រទះឃើញ​រូបភាព​របស់​កុមារ​ដែលមាន​ការហូរ​ឈាម ឬ​ស្ថិតនៅក្នុង​ភាពឈឺចាប់ និង​មុខ​របស់​ក្មេងៗ​ត្រូវបាន​បង្ខំ​ដាក់​ផ្អឹប​ពីលើ​ដងខ្លួន​មនុស្សពេញវ័យ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់