adverise with khmeread Jackmaalibaba copy

ញាក់សាច់​! គ្រាន់តែ​អញ្ជើញ​រា​ជនី​ចម្រៀង​ប៉ុប ហ្វៃ​យ៉េ វ័ង​មក​ច្រៀង​សោះ ជែក​ម៉ា​ត្រូវ​ចំណាយលុយ​រាប់លាន​ដុល្លារ​

    ​ទោះបីជា​រាជ​នី​ចម្រៀង​ប៉ុប ហ្វៃ​យ៉េ វ័ង (Faye Wong) បាន​ឈប់សម្រាក​ឥត​ពេល​កំណត់​ពី​ឧស្សាហកម្ម​កម្សាន្ត​ក៏ដោយ ក៏​ការវិល​ត្រឡប់មកវិញ​របស់​នាង​ត្រូវ​រំពឹងថា​នឹង​កើតឡើង​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន និង​ជាពិសេស​អ្នកគាំទ្រ​ងប់​ង​ល់​មួយរូប​ទៀត​គឺ លោក​ជែក​ម៉ា (Jack Ma) ស្ថាបនិក​ក្រុមហ៊ុន Alibaba​។​

​    ​យោងតាម​វេ​ប​សាយ Asia One ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានឱ្យដឹងថា មហាសេដ្ឋី​ចិន​រូបនេះ​តាម​ដឹងបាន​បង់លុយ ១៦០ លាន​យ័ន (២៤,៣២ លាន​ដុល្លារ​) សម្រាប់​រាជ​នី​ប៉ុប​រូបនេះ​ដើម្បី​ឱ្យមក​សម្តែង​ពីរ​យប់​ក្នុង​ទីក្រុង​សៀង​ហៃ​នៅ​ខែធ្នូ​ខាងមុខនេះ​។ 

​    ​យោងតាម​វេ​ប​សាយ Apple Daily ការសម្តែង​នៅ​ថ្ងៃទី ២៩ ខែធ្នូ​ខាងមុខ​គឺជា​ការសម្តែង​លក្ខណៈ​ឯកជន​សម្រាប់​ជែក​ម៉ា និង​មិត្ត​ជិតស្និទ្ធ​របស់លោក ខណៈដែល​ការសម្តែង​ថ្ងៃទី​ពីរ​គឺ ៣០ ធ្នូ​នឹងត្រូវ​លក់​សំបុត្រ​ឱ្យ​សាធារណជន​បាន​ចូល​ទស្សនា​ដែរ​។ 

​    ​ទោះយ៉ាងណា អ្នកគាំទ្រ​ដែល​គិត​ចង់​ទិញ​សំបុត្រ​ល្អ​បំផុត​ដើម្បី​បានឃើញ​ការសម្តែង​របស់​រាជ​នី​ទឹកកក (Ice Queen) សម្តែង​ប្រហែលជា​ត្រូវ​គិត​ម្តងទៀត ព្រោះ​សំបុត្រ​មួយ​នឹងមាន​តម្លៃ​ដល់​ទៅ ១៣.៨៨៨ យ័ន (២.១១៧ ដុល្លារ​) ដោយ​ធ្វើឱ្យ​សំបុត្រ​ចូល​មើល​ការប្រគុំ​តន្ត្រី​នេះ​ក្លាយជា​សំបុ​តថ្លៃ​ជាងគេ​បំផុត​មិន​ធ្លាប់​លក់​ពីមុនមក​នៅ​ចិន​។​    ​

​    ​សំបុត្រ​ថោក​ជាងគេ​បំផុត​ត្រូវគេ​និយាយថា​មានតម្លៃ​យ៉ាងតិច ៣.០០០ យ័ន (៤៥៦ ដុល្លារ​)៕ 

adverise with khmeread
ប្រភព៖ shanghaiist

មតិយោបល់