adverise with khmeread 13511613 998494226932159 1320135565 n

ចោរលួច​កាបូប​លុយ និង​ទូរស័ព្ទ​កន្លែង​ពិធី​បុណ្យសព​ម្ចាស់​រក​តាម ​GPS​ ឃើញ​ប្តឹង សមត្ថកិច្ច​ដេញចាប់​ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ដេញ​ព័ទ្ធចាប់ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​បាន​ចូលទៅ​លួច​ទូរស័ព្ទ និង កាបូប​លុយ នៅ​កន្លែង​ពិធី​បុណ្យសព។ 

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ដេញ​ប្រថាប់​ចាប់​ប្រ​ភីង​នេះ ឈ្មោះ​ប៉ាត់ បូ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​មាន​ប្រពន្ធ​ជនសង្ស័យ​មានឈ្មោះ ទួន ផល្លី អាយុ​៤៥​ឆ្នាំ រស់នៅក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។ 

    សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ម្ចាស់ផ្ទះ​ឈ្មោះ​ ស៊ឹម គឹម​សៀង មាន​ពិធីបុណ្យ​រំលាយសព ហើយ​បងប្អូន​នៅ​ទី​នោះបាន​អង្គុយ កំដរ​រោងបុណ្យ​ផងដែរ ស្រាប់តែ​ក្នុងអំឡុង​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៣ ខែមិថុនា ភ្ញាក់​មក​ស្រាប់តែ​បាត់​ការ​បូ​ប​លុយ និង ទូរស័ព្ទ​អស់​ចំនួន​៤​គ្រឿង នៅពេលនោះ​ក៏​បាននាំគ្នា​ដើររក​ភ្លាមៗ​ដែរ តែ​រក​ពុំ​ឃើញ រហូតដល់​ម៉ោង​៥​ជិត​ភ្លឺ ក្រុមគ្រួសារ​ក៏​បើក​មើល​ប្រព័ន្ធ​ GPS ទូរស័ព្ទ​បានផ្តល់​សញ្ញា​ថា ទូរស័ព្ទ​ដែល​បាន​បាត់​ស្ថិតនៅ​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ពេលនោះ​ម្ចាស់​ដែល​ជនរងគ្រោះ​បាន​ប្តឹងទៅ​សមត្ថកិច្ច ហើយ​ជ​សង្ស័យ​បានដឹងខ្លួន​ទាន់ ក៏រត់គេចខ្លួន​ហើយក៏ត្រូវ​សមត្ថកិច្ច​ដេញ​រាប់គីឡូម៉ែត្រ ទើប​ចាប់បាន​។ 

    ក្នុងពេល​ចាប់បាន​ជនសង្ស័យ​បាន​ជនសង្ស័យ​នៅតែ​បដិសេធថា ខ្លួន​មិនបាន​លួច​ការ​បូ​ប​និង​ទូរស័ព្ទ​នោះទេ និង សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ ក្នុងពេល​ចុះទៅ​ឆែកឆេរ​ប្រពន្ធ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ថែមទៀត។ 

    សមត្ថកិច្ច​បានអោយដឹង​ថា របស់​ដែល​បាន​បាត់​នោះ​មាន​ទូរស័ព្ទ​ទំនើប Iphone ចំនួន​៤​គ្រឿង លុយ​ដូ​ល្លា ចំនួន​១៥០០​ដុ​ល្លារ និង លុយ​ខ្មែរ ចំនួន​៣០​ម៉ឺន​រៀល។ 

    បច្ចុប្បន្ន​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់