adverise with khmeread Untitled 1

លទ្ធផល​កោស​ជប់​ខុស​បច្ចេកទេស​!

    ​រូបភាព​គួរឱ្យ​ខា្ល​ចនៃ​បុរស​ម្នាក់​ចាកចេញ​ជាមួយនឹង​ប្រហោង ៧ កន្លែង​នៅលើ​ខ្នង​របស់គាត់ បន្ទាប់ពី​ជប់​ខុស​បច្ចេកទេស​។​

​    ​លោក Li Lin វ័យ ៦៣​ឆ្នាំ ជន​ជាតិចិន​សង្ឃឹមថា​ការព្យាបាល​នេះ​នឹងធ្វើ​ឱ្យ​គាត់​បាន​ធូរស្រាល​ពី​ការជាប់​ស្មា ប៉ុន្តែ​បែរជា​កើតរឿង​បែបនេះ​ទៅវិញ​។ នេះ​បើ​យោងតាម​វេ​ប​សាយ People's Daily Online​។​

​    ​បុរស​នោះ​និយាយថា គាត់​បាន​ព្យាបាល​ដោយ​ការ​ជប់​រៀងរាល់ថ្ងៃ​ក្នុង​កន្លែង​ដដែល​ជិត​មួយខែ​ហើយ ប៉ុន្តែ​ចង្រៃ​អ្វី​បែរជា​កើតរឿង​បែបនេះ​ចំពោះ​គាត់​។​

​    ​គាត់​ជប់​តាំងពី​ថ្ងៃទី ២២ ខែឧសភា ដល់​ថ្ងៃទី ២០ មិថុនា ដើម្បី​ព្យាបាល​ជាប់​ស្មា​របស់គាត់ ហើយ​កន្លែង​ជប់​នោះ​ជា​កន្លែង​ដែល​មិត្ត​ភ័ក្ដិ​របស់គាត់​ណែនាំ​។​

​    ​នៅ​ថ្ងៃទី ២០ មិថុនា​កន្លងទៅ គាត់​បាន​ទៅ​ព្យាបាល​ហើយ​មក​ផ្ទះ​វិញ គាត់​ចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល និង​ឈឺក្បាល​ខ្លាំង​។ បន្ទាប់មក​គ្រួសារ​គាត់​បា​នប​ញ្ចូ​ន​គា​ត់ទៅ​មន្ទី​ពេទ្យ ក្រោយមក​ក៏​ប្រទះឃើញ​ខ្នង​គាត់​បែបនេះ​ទៅ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់