adverise with khmeread 26809 93oe2a

កម្ពុជា​ក៏​មិន​ណ​យ​ដែរ​! បញ្ជី​ឈ្មោះ​ប្រទេស​ស៊ីសាច់​ឆ្កែ​ជា​ទម្លាប់​ត្រូវបាន​បញ្ចេញ​ហើយ​!!!

    ​ទិវា Yuling ឬ​ទិវា​ស៊ីសាច់​ឆ្កែ​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន ដែល​ឆ្កែ​និង​ឆ្មា​រាប់ពាន់​ក្បាល​ត្រូវបាន​សម្លាប់​និង​ស៊ី​គ្មាន​ត្រា​ប្រណី​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២១​ខែមិថុនា​។​

​    ​បើទោះជា​មានការ​ថ្គោល​ទោស​ជា​អន្តរជាតិ សត្វ​ចិញ្ចឹម​ជាង ១ ម៉ឺន​ក្បាល​នឹង​ត្រូវបាន​មនុស្ស​ស៊ី​អំឡុង​បុណ្យ​រយៈពេល ១០ ថ្ងៃនេះ​ក្នុង​ខេត្ត Guangxi ក្នុង​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​។​

​    ​ទិវា​ស៊ី​ឆ្កែ​មិនមែនជា​បុណ្យប្រពៃណី​របស់​ចិន​ទេ​។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​សមាគម​អ្នក​ស៊ីសាច់​ឆ្កែ​ក្នុង​ឆ្នាំ ២០១០ ដើម្បី​បង្កើន​ចំណូល​របស់ខ្លួន ហើយ​ឆ្កែ​រាប់ម៉ឺន​ក្បាល​ត្រូវគេ​សម្លាប់​រៀងរាល់ឆ្នាំ​នៅ​ពិធីបុណ្យ Yulin​។ សង្គម​ស៊ីវិល​និយាយថា មាន​សត្វ​ចិញ្ចឹម ជាង ៣០ លាន​ក្បាល​ត្រូវបាន​សម្លាប់​រៀងរាល់ឆ្នាំ​គ្រាន់តែ​នៅ​អាស៊ី​។​

​    ​ខាងក្រោម​នេះ​គឺជា​ប្រទេស​ដែល​សម្លាប់សត្វ​ចិញ្ចឹម​ធ្វើជា​ចំណី​យ៉ាង​ដាច់​ធម៌​មេត្តា​។ ក្នុងនោះ ១០ ទៅ ២០ លាន​ក្បាល​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ចិន​ទាំងមូល​។ 

​    ​
​    ​- ចិន​ស៊ី​ឆ្កែ ១០ ទៅ ២០ លាន​ក្បាល​ក្នុង​មួយឆ្នាំ​
​    ​- កូរ៉េខាងត្បូង​ស៊ី​ឆ្កែ ២,៥ លាន​ក្បាល​ក្នុង​មួយឆ្នាំ​
​    ​- វៀតណាម ថៃ ឡាវ និង​កម្ពុជា​ស៊ី​ឆ្កែ ៨០.០០០ ក្បាល​ឡើង​ក្នុង​មួយឆ្នាំ​
​    ​- និង​តៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី ស៊ី​ឆ្កែ​ក្រោម ៨០.០០០ ក្បាល​ក្នុង​មួយឆ្នាំ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់