adverise with khmeread 1

ម៉ូតូ​បើកបុក​គូទ​ឡាន​ខូច​ឈប់​តាមផ្លូវ គ្មាន​សញ្ញា​សម្គាល់ស្លាប់​២​នាក់

    ត្បូងឃ្មុំ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​នៅពេល​យប់​ជ្រុល​ទៅបុក​គូទ​រថយន្ត​១​គ្រឿង​ដែល​ខូច​ឈប់​នៅតាម​ផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ​និង​មិនបាន​ដាក់​សញ្ញា​សម្គាល់​ត្រឹមត្រូវ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ទាំង​២​នាក់ ហើយ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
     គ្រោះថ្នាក់​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧​ធ្នូ​២០១៥​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​
    ប៉ូលិស​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​ឈ្មោះ​ណន ណាន់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចុង​ក្រូច​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1A-2219 ឌុប​បុរស​ម្នាក់​ឈ្មោះ​តា​ល់ តា​យ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ខ្នុរ​ឃុំ​នាង​ទើត​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ បើកបរ​ពី​លិចទៅ​កើត​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​។​
    ខណៈ​មកដល់​ត្រង់ចំណុច​ខាងលើ​ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​១​គ្រឿង​ម៉ាក​ទី​តាន់​ពណ៌​ស​ពាក់​ស្លាក​លេខ​ច 9391​ភព​2​ដែល​ខូច​ឈប់​ចត​នៅតាម​ផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ​និង​មិនបាន​ដាក់​សញ្ញា​សម្គាល់​ត្រឹមត្រូវ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ទាំង​២​នាក់​ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​
    ក្រោយពី​កើតហេតុ​ប៉ូលិស​ចរាចរណ៍​បាន​ចុះទៅ​កន្លែងកើតហេតុ​នាំយក​ម៉ូតូ​និង​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​និង​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់