adverise with khmeread 0

របៀប​កម្ចាត់​ថាមពល​អវិជ្ជមាន​ចេញពីផ្ទះ​ដើម្បី​នាំ​ហេង​ចូល​ផ្ទះ​

    ​ផ្ទះ​គឺជា​ទីកន្លែង​ដែល​លោកអ្នក​គួរតែមាន​អារម្មណ៍​សុវត្ថិភាព និង​មាន​សន្តិសុខ​បំផុត​។ ប៉ុន្តែ​នៅពេល​ផ្ទះ​ពោរពេញ​ទៅដោយ​ថាមពល​អវិជ្ជមាន វា​នឹងមាន​ឥទ្ធិពល​រូបិយ​មកលើ​អារម្មណ៍​ក៏ដូចជា​សុខភាព​របស់​អ្នក​។ 

​    ​អ្នក​មិនអាច​មើលឃើញ​ថាមពល​អវិជ្ជមាន​ដោយ​ភ្នែក​ទទេរ​បានទេ ប៉ុន្តែ​អ្នក​អាចមាន​អារម្មណ៍​ដឹង​ពី​វា ព្រោះ​ថាមពល​ផ្ទះ​របស់​អ្នក​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍​ខាងក្នុង​ខ្លួន​របស់​អ្នក​។ 

​    ​ថាមពល​អវិជ្ជមាន​អាច​បន្ទាប​តម្លៃ​របស់​អ្នក បំផ្លាញ​ភាពជឿជាក់​របស់​អ្នក ធ្វើឱ្យ​របូត​ក្តី​សុបិន​របស់​អ្នក បំបាត់​ការ​ស្រមៃ​របស់​អ្នក និង ធ្វើឱ្យ​អ្នក​ធ្លាក់ចុះ​សមត្ថភាព​។ 

​    ​ថាមពល​អវិជ្ជមាន​ក៏​រួមចំណែក​រំខាន​យ៉ាងច្រើន​សន្ធឹក​ក្នុង​ទំនាក់ទំនង​គ្រួសារ​ផងដែរ​។ វា​ថែមទាំង​អាច​នាំទៅដល់​ជម្លោះ​ក្នុងចំណោម​សមាជិកគ្រួសារ​ទៀតផង​។ រស់នៅក្នុង​ស្ថានភាព​បែ​ប​នេះ​អាច​នាំទៅដល់​ការកើត​ស្ត្រេ​ស៍ និង ការ​ធុញថប់​តប់ប្រមល់​។ 

​    ​ដើម្បី​នាំ​ថាមពល​វិជ្ជមាន​មកវិញ ក៏ដូចជា​នាំ​ភាព​រីករាយ​ចូល​គ្រួសារ និង​នាំ​ហេង​ព្រមទាំង​លាភ​សំណាង​ចូល​គ្រួសារ លោកអ្នក​ត្រូវ​អនុវត្តតាម​វិធី​ខាងក្រោម​៖
​    ​
​    ​១. សម្អាតផ្ទះ​ឱ្យ​ស្អាត​ជានិច្ច​។ ផ្ទះ​ស្អាត​ធ្វើឱ្យមាន​អារម្មណ៍​រីករាយ ស្រស់ស្រាយ និង​មាន​ថាមពល​។ 

​    ​២. រោល​ផ្សែង​តាម​កន្លុកកន្លៀត​ផ្ទះ​។ នេះ​ជា​ជំនឿ​របស់​ជនជាតិដើម​អាមេរិក ដែល​ជឿថា​ផ្សែង​អាច​បណ្តេញ​ថាមពល​អវិជ្ជមាន​បាន​។ ចំពោះ​អាស៊ី អាច​យក​ផ្សែង​ធូប​បណ្តេញ​។​

​    ​៣. រៀបចំ​គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​ឡើងវិញ​។ តាម​ជំនឿ ថាមពល​អវិជ្ជមាន​ចូលចិត្ត​ទុំ​នៅ​មួយកន្លែង ដូច្នេះ ការ​រើ​ទីតាំង ឬ​រៀបចំ​គ្រឿង​សង្ហា​រឹម​បន្តិចបន្តួច​ឡើងវិញ​នឹង​អាច​បណ្តេញ​ថាមពល​អវិជ្ជមាន​ទាំងអស់​នោះបាន​។ 

​    ​៤. បើក​ឱ្យ​ពន្លឺ​ថ្ងៃ​ចូលក្នុង​ផ្ទះ​។ ថាមពល​ដ៏​ខ្លាំងក្លា​របស់​ធម្មជាតិ​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ជានិច្ច​។ 

​    ​៥. បាញ់​ទឹកអំបិល​សមុទ្រ​តាម​កន្លុកកន្លៀត​ផ្ទះ​។ តាម​ជំនឿ ការបាញ់ទឹក​អំបិលស​មុ​ទ្រ​ជួយ​បណ្តេញ​ថាមពល​អវិជ្ជមាន​បាន​យ៉ាង​ស័ក្តិ​សិទ្ធ​។ 

​    ​៦. ទះដៃ​ឱ្យឮ​ខ្លាំងៗ​។ សំឡេង​ទះដៃ​ខ្លាំង​នឹង​បន្លាច​ថាមពល​អវិជ្ជមាន​ឱ្យ​រត់​ចេញពីផ្ទះ​យ៉ាង​ងាយស្រួល ហើយ​វា​ជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុងចំណោម​វិធី​ទាំង ១០​។​

​    ​៧. ប្រេង​ក្រអូប​។ ក្លឹ​ន​ក្រអូប​គឺជា​សត្រូវ​របស់​ថាមពល​អវិជ្ជមាន​។ លោកអ្នក​គួរ​មាន​ប្រេង​ក្រអូប​សម្រាប់​ប្រើ​ក្នុងផ្ទះ​ដើម្បី​បណ្តេញ​ថាមពល​ទាំងនោះ​ចេញពីផ្ទះ​។​

​    ​៨. ដាំ​រុក្ខជាតិ​ស្រស់​។ ធម្មជាតិ​មានគុណ​សម្បត្តិ​ពិសេស​អាច​ស្រូបយក​ថាមពល​អវិជ្ជមាន​ចូលក្នុង​រុក្ខជាតិ និង​បញ្ចេញ​ថាមពល​វិជ្ជមាន​មក​ក្រៅ​វិញ​។ 

​    ​៩. ដាក់​ត្បូង​ក្នុងផ្ទះ​។ ត្បូង​គ្រប់​ប្រភេទ​សុទ្ធ​តែមាន​សមត្ថភាព​បណ្តេញ​ថាមពល​អវិជ្ជមាន​ចេញពីផ្ទះ ប៉ុន្តែ​ត្បូង​ខ្មៅ​មាន​រលក​រំ​ញ័រ​ខ្ពស់​ជាងគេ​ក្នុងការ​បណ្តេញ​ថាមពល​អវិជ្ជមាន​។ 

​    ​១០. ប្រើ​រមៀត​។ តាម​ប្រពៃណី​ទី​បេ​តិ៍ ថាមពល​ព្រាយ​បិសាច​មិន​ចូលចិត្ត​ក្លិន​របស់​រមៀត​ទេ ហេតុដូច្នេះ​ហើយ​ទើប​គ្រឿងទេស​មួយ​នេះ​អាច​បណ្តេញ​ថាមពល​អវិជ្ជមាន​បាន​។ ពេល​ថ្ងៃ​រាប​លិច គួរ​ដាក់​រមៀត​នៅ​ក្លោងទ្វារ​ចូល​ផ្ទះ​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់