adverise with khmeread 0

ចោរ ២ នាក់​លួច​គាស់​ផ្ទះ​របស់​កីឡាករ Jamie Vardy ខណៈ​ភរិយា​នៅផ្ទះ​តែម្នាក់ឯង​!

    ​កីឡាករ Jamie Vardy គួរតែមាន​ពិធីជប់លៀង​មួយ​បន្ទាប់​ក្លឹប Leicester City បានប្រកាស​កាលពី​ព្រឹក​ម្សិលមិញ​ថា ខ្សែប្រយុទ្ធ​របស់​ពួកគេ​បាន​ចុះ​កុងត្រា​ថ្មី​ដើម្បី​បន្ត​ជាមួយ​ក្រុម​កញ្ជ្រោង ហើយ Vardy ក៏​មិនមាន​អ្វី​ត្រូវ​បារម្ភ​ចំពោះ​ប្រពន្ធ​របស់ខ្លួន​ដែល​ស្នាក់​នៅផ្ទះ​ជាមួយ​កូនស្រី​អាយុ​មួយឆ្នាំ​នោះដែរ​។​

​    ​ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ចោរ​ដាច់យ៉ៃ​ពីរ​នាក់​ត្រូវបាន​ប្រទះឃើញ​កំពុង​ព្យាយាម​លបចូល​ផ្ទះ​វីឡា​របស់ Jamie នៅក្នុង​តំបន់ Leicestershire ខណៈ​រូបគេ​កំពុងស្ថិត​ក្នុង​យុទ្ធនាការ​យូរ៉ូ ២០១៦​។​

​    ​ប្រភព​ជិតស្និត​នឹង Vardy បាន​ប្រាប់ Daily Star ថា "​អ្នកជិតខាង Becky (​ប្រពន្ធ Vardy)​បានកត់សម្គាល់​បុរស​មួយចំនួន​កំពុង​បង្ហាញ​កាយវិការ​គួរឱ្យ​សង្ស័យ​នៅ​ទល់មុខ​ផ្ទះ​របស់​នាង​កាលពី​ព្រឹក​នេះ (​ថ្ងៃ​ពុធ​) ហើយក៏​បាន​តេ​ទៅ ៩៩៩"​។​

​    ​ទោះយ៉ាងណា ផ្ទះ​របស់ Vardy មាន​សន្តិសុខ​យាម​ការពារ ២៤/៧ និង​ឆ្កែ​នៅពេលនោះ ដូច្នេះ​អ្នកស្រី Becky និង​កូនស្រី​មាន​សុវត្ថិភាព ១០០ ភាគរយ​។​

​    ​ចោរ​ទាំង​នោះបាន​គេចខ្លួន​មុនពេល​ដែល​ប៉ូលិស​បានមក​ដល់ ប៉ុន្តែ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែលមាន​មនុស្ស​ក្រ​វ៉ែល​នៅផ្ទះ Vardy ក្នុង​សប្តាហ៍​នេះ​។​

​    ​អ្នកនាំពាក្យ​របស់​ប៉ូលិស​នៅ​តំបន់ Leicestershire បាន​ប្រាប់ថា "​យើង​ត្រូវបាន​រាយការណ៍​ពី​មនុស្ស​ពីរ​នាក់​បង្ហាញ​សកម្មភាព​គួរឱ្យ​សង្ស័យ​នៅក្រៅ​ផ្ទះមួយ​នៅតាម​ដងផ្លូវ Burton Road ក្នុង​សង្កាត់ Melton"​។ មន្ត្រីប៉ូលិស​បាន​ទៅដល់​ទីតាំង​កើតហេតុ​និង​បាន​ស្វែងរក​នៅ​តំបន់​នោះ ប៉ុន្តែ​គ្មាន​ភាពមិនប្រក្រតី​ណាមួយ​ត្រូវបាន​កត់សម្គាល់​នោះឡើយ​៕

adverise with khmeread
ប្រភព៖ dailystar

មតិយោបល់