adverise with khmeread Wallace huo%28   %29  ruby lin%28   %29 seen on a date attending concert together 2016 ahmike.com

ផ្អែមល្ហែម​ណាស់​ន៎​! ចៀ​វៃ​នាំ​សង្សារ​មើល​ការប្រគុំ​តន្ត្រី ធ្វើឱ្យ​អ្នកមើល​តន្ត្រី​ងាក​មក​ចោមរោម​គូស្នេហ៍​នេះ​ដូច​ស្រមោច​

    ​លោក Wallace Huo និង​នាង Ruby Lin ឬ​ហៅថា​ចៀ​វៃ បានប្រកាស​ជា​សារ​ធារ​ណៈ​ពី​ទំនាកទំនង​ស្នេហា​របស់​ពួកគេ​ទើបបាន​ប្រហែល​ជាង​មួយខែ​ស្តើង​ទេ គិត​តាំងពី​ថ្ងៃទី ២០ ខែឧសភា​។ ប៉ុន្តែ​បើ​និយាយ​ពី​ភាពស្អិតល្មួត គ្មាន​នរណា​ស្អិត​ដូច​គូស្នេហ៍​មួយ​នេះ​ទេ​។ 

​    ​កាលពី​ថ្ងៃ​ពុធ អ្នក​ទាំងពីរ​ត្រូវគេ​ប្រទះឃើញ​ណាត់ជួប​គ្នា​មើល​ការប្រគុំ​ត​ន្រី្ត​របស់​នាង Sandy Lam នៅ​ទីលាន​តៃប៉ិ (Taipei Arena) និង​កាន់​ដៃ​គ្នា គួរឱ្យ​ច្រណែន​ជាទីបំផុត​។ 

​    ​ដោយសារ​វត្តមាន​អ្នក​ទាំងពីរ អ្នកមើល​ការប្រគុំ​តន្ត្រី​បែរជា​នាំគ្នា​ចោមរោម​អ្នក​ទាំងពីរ ភ្លេច​គិត​អំពី​ការប្រគុំ​តន្ត្រី​ដ៏​ពិ​រោះ​៕

adverise with khmeread
ប្រភព៖ Ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់