adverise with khmeread Untitled 1

តិរច្ឆាន​ផុត​លេខ​! ឪពុក​នៅ​អូស្ត្រាលី​រំលោភ​កូនបង្កើត​រួច​រៀបចំ​ឱ្យ​មនុស្ស​ចម្លែក​មក​ចាប់រំលោភ​បន្ថែមទៀត​

    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​របស់​សិង្ហ​បុរី​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យដឹងថា បុរស​អូស្ត្រាលី​ម្នាក់ ដែល​ចាប់រំលោភ​កូនស្រី​បង្កើត រួច​រៀបចំ​ឱ្យ​មនុស្ស​ចម្លែក​បំពាន​នាង​បន្ថែម​ទៀតហើយ​ខ្លួន​អង្គុយ​មើល ត្រូវបាន​ដាក់ពន្ធនាគា​រ ២២ ឆ្នាំកន្លះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ឪពុក​តិរច្ឆាន​នេះ​ប្រាប់​តុលាការ​ថា "​សប្បាយ​ណាស់​ពេល​ការរំលោភ​ប្រព្រឹត្តទៅ​បានយូរ​"​។ 

​    ​ឪពុក ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​ក្មេងស្រី បាន​សារភាពថា ខ្លួន​បាន​រំលោភ​កូនស្រី ៦១ ដង នៅ​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៥ នៅពេល​កូនស្រី​មាន​អាយុ​ចន្លោះ ១១ និង ១៣ ឆ្នាំ​។ 

​    ​តុលាការ​ស្រុក​នៃ​រដ្ឋ​អូស្ត្រាលី​ខាងលិច (West Australia) ក្នុង​ទីក្រុង Perth បាន​អាន​សាលក្រម​ថា បុរស​អាយុ ៤២ ឆ្នាំនេះ​ក៏បាន​រៀបចំ​ឱ្យ​មនុស្ស​ចម្លែក ៦ នាក់ ដែល​ខ្លួន​ជួប​តាម​អន​ឡាញ ឱ្យ​មកជួយ​រួមភេទ​ជាមួយ​កូនស្រី ខណៈ​រូបគេ​អង្គុយ​មើល ឬ​ចូលរួម​រំលោភ​ជាមួយ​ជន​ទាំង ៦ នាក់​នោះ​ផងដែរ​។ 

​    ​កាសែត West Australian បាន​និយាយថា វីដេអូ​ដែល​បាន​ថត​សកម្មភាព​រំលោភ​បានបង្ហាញ​កូនស្រី​នោះ​ត្រូវបាន​ដាក់ច្រវ៉ាក់​ជាប់​នឹង​គ្រែ ដោយ​ពាក់​ប្រឡៅ​ក​ឆ្កែ ជាមួយនឹង​ពាក្យ "​មី​ស្រី​ចង្រៃ​" នៅលើ​ប្រឡៅ​នោះ​។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​ក្មេងស្រី​នោះ​មាន​សភាព​លំបាក​វេទនា​យ៉ាងខ្លាំង​ចំពោះ​អំពើ​រំលោភ​ទាំង​ហ្វូង​នេះ និង​បាន​អង្វរ​ថា "​ប៉ា​ឈប់​ទៅ​ប៉ា​"​។ 

​    ​ជន​រំលោភ ៦ នាក់​ទៀត​ដែលមាន​អាយុ​ចន្លោះ ៣៥ ដល់ ៤៧ ឆ្នាំ​ត្រូវបាន​ចាប់​កាលពី​ឆ្នាំមុន​។ ក្នុងនោះ ៣ នាក់​ត្រូវបាន​កាត់ទោស​ជាប់គុក​ម្នាក់ ១០ ឆ្នាំ និង ៣ នាក់​ទៀត​កំពុង​ស្ថិតក្នុង​នីតិវិធី​កាត់ទោស​នៅឡើយ​៕

​ប្រភព​៖ ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា

adverise with khmeread
ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់