adverise with khmeread Aa

ចង់​ស្បែក​ចាំ​និង​ក្មេង​វ័យ​បានយូរ​? មានកូន​ឱ្យ​ច្រើន​!

    ​យោងតាម​អ្នកវិទ្យាសាស្ត្រ​អាមេរិក ការបង្ក​បង្កើតកូន​បាន​ច្រើន​ជួយ​ពន្យារ​ភាព​ចាស់​ចំពោះ​ស្ត្រី​។ កម្រិត​អ័រម៉ូន Estrogen នឹង​កកើតឡើង​ច្រើន​អំឡុងពេល​មាន​ផ្ទៃពោះ​។ អ័រម៉ូន Estrogen ជួយ​គ្រប់គ្រង​ការលូតលាស់​ឆ្អឹង ការរំលាយ​អាហារ និង​ការលូតលាស់​នៃ​ជាលិកា​ស្បែក​។ វា​ជួយ​ស្បែក​របស់​អ្នក និង​សក់​ឱ្យនៅ​ស្រស់ស្អាត និង​រក្សា​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ឱ្យមាន​តុល្យភាព​។ អ័រម៉ូន Estrogen ក៏​ជួយ​រក្សា​ប្រវែង​របស់​សមាសធាតុ DNA ឈ្មោះ Telomere និង​ពន្យារ​ល្បឿន​នៃ​ភាព​ចាស់​របស់​កោសិកា​ផងដែរ​។​

​    ​* ការកើនឡើង​កម្រិត​អ័រម៉ូន Estrogen
​    ​- វា​កកើតឡើង អំឡុងពេល​មាន​ផ្ទៃពោះ​។​
​    ​- គ្រប់គ្រង​ការលូតលាស់​ឆ្អឹង ការរំលាយ​អាហារ និង​ការលូតលាស់​នៃ​ជាលិកា​។​
​    ​- ជួយ​ស្បែក​និង​សក់​នៅតែ​ក្មេង​។​
​    ​- ការកកើតឡើង​នូវ​ស្រទាប់​កូ​ឡា​ជែ​ន​នៅលើ​ស្បែក និង​អនុញ្ញាតឱ្យ​វា​នៅតែ​ក្រាស់ និង​គ្មាន​ស្នាម​ជ្រី​ជ្រួញ​។​
​    ​- កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។​
​    ​- មុខងារ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងខ្លា​៕

adverise with khmeread
ប្រភព៖ Curejoy

អ្នកនឹងចូលចិត្ត

មតិយោបល់