adverise with khmeread Pap

មិន​នឹកស្មានថា ជាតិ​ជ័រ​ស្លឹក​ល្ហុង​អាច​ទប់ស្កាត់​ដុំ​សាច់​មហារីក​មិនឱ្យ​លូតលាស់​!

    ​ស្លឹក​ល្ហុង​មាន​រសជាតិ​ចត់​បន្តិច ពីព្រោះ​ការពិត​ពួកវា​ជាដើម​មាន​ជីវជាតិ​ច្រើន​ក្រៃលែង ដែល​ធ្វើឱ្យ​ពួកវា​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​បាន​។​

​    ​ស្លឹក​ល្ហុង​អាច​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​ទាំង​បញ្ហា​ជំងឺ​ខាងក្នុង​និង​ក្រៅ​។ នៅពេល​ប្រើ​ព្យាបាល​ផ្នែក​ខាងក្រៅ ពួកវា​គឺមាន​អត្ថប្រយោជន៍​សម្រាប់​ព្យាបាល​ស្បែក​គ្រប់​ប្រភេទ ជាពិសេស​អាចម៍រុយ​លើ​មុខ​។​

​    ​បើ​ប្រើ​សម្រាប់​ព្យាបាល​ផ្នែក​ខាងក្នុង តែ​ស្លឹក​ល្ហុង​អាចជួយ​ក្នុងការ​ព្យាបាល​ឈឺក្រពះ និង លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​។ 

​    ​ទឹក​ជ័រ​ស្លឹក​ល្ហុង​មានគុណ​សម្បត្តិ​ក្នុងការ​ជំរុញ​ដល់​ការរំលាយ​អាហារ​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។​

​    ​ជ័រ​របស់​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​កាត់បន្ថយ​បញ្ហា​ទាក់ទង​ជំងឺ​ទឹកនោមផ្អែម ដូចជា​ការ​ខូច​តម្រងនោម ស្ត្រេ​ស៍​អុកស៊ីតកម្ម (oxidative stress) និង​ខ្លាញ់​ក្នុង​ថ្លើម​។​

​    ​មនុស្ស​ជុំវិញ​ពិភពលោក​បាន​ប្រើ​ស្លឹក​ល្ហុង សម្រាប់​ការព្យាបាល​ជំងឺ​ផ្សេង​ក្នុងនោះ​រួមទាំង​មហារីក​ផងដែរ​។​

​    ​ការសិក្សា​ធ្វើឡើង​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​គឺជា​ភ័ស្តុតាង​មួយ​សម្រាប់​ការអះអាង​នេះ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា នៅពេល​និយាយ​ដល់​កោសិកា​ដុំ​សាច់ ជ័រ​ស្លឹក​ល្ហុង​បញ្ចេញ​សកម្មភាព​គាបសង្កត់​កោសិកា​នោះ​មិនឱ្យ​លូត​លាត់​បានឡើយ មានន័យថា វា​មាន​សមត្ថភាព​បង្ការ​ការកកើតឡើង​នៃ​កោសិកា​ដុំ​សាច់​មហារីក និង​ជំរុញ​ប្រសិទ្ធភាព​ប្រឆាំងនឹង​ដុំ​សាច់​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​* គ្រឿងផ្សំ​សម្រាប់​ឆុងតែ​ស្លឹក​ល្ហុង​
​    ​- ស្លឹក​ល្ហុង ១០ សន្លឹក​
​    ​- ទឹក ៣,៧ លីត្រ​

​    ​ដាំ​ឱ្យ​ពុះ​រួច​យក​ស្លឹក​ល្ហុង​ទាំង​ខ្ចី​មក​បង់​ចូល​ទុកចោល ១៥ នាទី​ឱ្យ​វា​ចេញ​ជាតិ ហើយ​ទុក​ផឹក​បាន​ពីរ​បី​ថ្ងៃ​។ ផឹកទឹក​ស្លឹក​ល្ហុង​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​ការពិបាក​រំលាយ​អាហារ បណ្តេញ​ជាតិពុល និង​ទប់ស្កាត់​មិនឱ្យ​កោសិកា​ដុំ​សាច់​មហារីក​លូតលាស់​បាន​ឡើយ​។ 

​    ​* ចំណាំ​៖ អ្នក​ដែល​កំពុង​លេបថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុនសិន​មុននឹង​ផឹក​៕ 

adverise with khmeread
ប្រភព៖ healthylifeadviser

អ្នកនឹងចូលចិត្ត

មតិយោបល់