adverise with khmeread 1

ពិ​សាវា​រាល់​ព្រឹក ហើយ​រង់​ចាំមើល​ជាតិ​ខ្លាញ់​នឹង​បាត់​ដោយ​មិនដឹង​ខ្លួន​!

    ​អាហារ​នេះ​ផ្ដល់ឱ្យ​យើង​នូវ​ប្រភព​ថាមពល ព្រមទាំង​សារធាតុចិញ្ចឹម វីតាមីន ប្រូតេអ៊ីន និង​ជាតិ​សរសៃ​។ ការទទួល​ទាន​អាហារ​ពេលព្រឹក​ភ្លាម​បង្កើន​កម្រិត​ថាមពល​រាងកាយ និង​ស្ដារ​កម្រិត​ជាតិ​ស្ករ​ទៅ​ធម្មតា​វិញ បន្ទាប់ពី​គេង​អស់​មួយ​យប់​។ ជាងនេះទៀត វា​ពង្រឹង​សាច់ដុំ និង​រក្សា​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ថ្លើម និង​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស៍​ក្នុង​ឈាម​នៅពេល​ព្រឹក​ផងដែរ​។​

​    ​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​របស់​នេះ អ្នកនឹង​អត់​មាន​អ្វី​សោះ​ក្នុង​ខ្លួន ប្រៀបដូចជា​បើករថយន្ត​ដោយ​គ្មាន​សាំង​អ៊ីចឹង​។ ប្រសិនបើ​អ្នករៀបចំ​និង​ពិសា​អាហារ​មាន​សុខភាព​នេះ​សម្រាប់​អាហារ​ពេលព្រឹក​របស់​អ្នក អ្នក​នឹងមិន​ធាត់​នោះទេ​។​

​    ​ស្រូវ​សាឡី​គឺជា​ប្រភព​នៃ​ថាមពល​និង​ជាតិ​កាឡូរី ព្រោះ​វា​ជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​។ ការសិក្សា​មួយ​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០០៦ ដោយ​វិទ្យាស្ថាន International Journal of Sport Nutrition and Exercise Metabolism បាន​រកឃើញថា​តាមរយៈ​ការបរិភោគ​ស្រូវ​សាឡី អ្នក​អាច​បន្ថយ​នូវ​កម្រិត​ជាតិ​ស្ករ និង​បង្កើន​ការដុត​ជាតិ​ខ្លាញ់​អំឡុង​ពេលធ្វើ​លំ​ហាត់ប្រាណ​។​

​    ​យោងតាម​លោក Rene Ficek អ្នកឯកទេស​ខាង​អាហារ និង​ជំនាញ​អាហារូបត្ថម្ភ​ឈានមុខ​គេ​នៅ​វិទ្យាស្ថាន Seattle Sutton’s Healthy Eating ស្រូវ​សាឡី​គឺមាន​ជាតិ​សរសៃ​ខ្ពស់ ដែល​អាចជួយ​អ្នកមាន​កម្លាំង​បានយូរ រក្សា​ភាពមិន​ឃ្លាន​អាហារ និង​ជួយ​ឱ្យ​អ្នកមាន​រាង​នៅតែ​ស្លី​ម ដោយសារតែ​វា​មាន​សមត្ថភាព​បណ្តេញ​ជាតិ​ខ្លាញ់​ពី​រាងកាយ​ដោយ​មិនដឹង​ខ្លួន​៕

adverise with khmeread
ប្រភព៖ myhealthylifeteam

អ្នកនឹងចូលចិត្ត

មតិយោបល់