adverise with khmeread 1

បំបាត់​ខ្លាញ់​ខ្នង និង​ខ្លាញ់​ដើមដៃ​តាម​វិធី​ហាត់ប្រាណ​លឿនៗ​ទាំង ៤ ក្បាច់​នេះ​! ប្រើពេល​ហាត់​មិន​ដល់ ៣ នាទី​!

    ​ខ្លាញ់​ដើមដៃ និង​ខ្នង​ធ្វើឱ្យ​លោកអ្នក​បាត់បង់​ទំនុកចិត្ត​ក្នុងការ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី និង​ធ្វើឱ្យ​សម្លៀកបំពាក់​ទិញ​មក​ពាក់​មិនត្រូវ​។ ថ្ងៃនេះ​ជាមួយនឹង​លំ​ហាត់ប្រាណ​លឿនៗ​ទាំង ៤ ក្បាច់​នេះ លោកអ្នក​នឹង​អស់​បារម្ភ​អំពី​បញ្ហា​នេះ​ក្នុង​រយៈពេល​តែ ៣ សប្តាហ៍​ប៉ុណ្ណោះ​។ 

​    ​១. លើក​អាល់​ទែ​រ​ទម្ងន់​ស្រាល ឬ​ធ្ងន់​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​។ លើក​អាល់​ទែ​រ​រួច​ទម្លាក់​អាល់​ទែ​រ​ឱ្យដល់​ដី ហើយ​ធ្វើ​ចុះឡើងៗ ៥ ដង និង​ត្រូវ​ពើង​ខ្នង​ឱ្យ​តឹង​ស្របពេល​ជាមួយគ្នា​ផងដែរ​។ 

​    ​២. ចំកោងខ្លួន​រាង​អក្សរ V បន្ទាប់មក​លើក​អាល់​ទែ​រ​ទាញ​ទៅមុខ​ទៅក្រោយ​ឱ្យ​កៀក​ក្បាលពោះ​ចំនួន ១០ ដង​។ 

​    ​៣. ត្រូវមាន​បាល់​ធំ​មួយ បន្ទាប់មក ដេក​ផ្កាប់មុខ​ដាក់​ក្បាលពោះ​ពីលើ​បាល់​ធំ​នោះ រួច​លើក​កូន​អាល់​ទែ​រ​តូចៗ ២ ត្រដាងដៃ​ទម្លាក់​ចុះឡើង ៥ ដង​។ 

​    ​៤. ចំកោងខ្លួន​លើក​អាល់​ទែ​រ ២៥ ដង​។ ប៉ុន្តែ​អាល់​ទែ​រ​មិនចាំបាច់​ទម្លាក់​ដល់​ដី​ទេ និង​ត្រូវ​លើក​វា​ឱ្យ​កៀក​ទ្រូង​។ 

​    ​ហាត់​ក្បាច់​ទាំង ៤ រាល់ថ្ងៃ ឱ្យបាន ៣ សប្តាហ៍​ជាប់ លោក​អ្នកនឹង​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ខំប្រឹង​។ សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕

 

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់