adverise with khmeread 1

រថយន្ត បុកអ្នកថ្មើរជើងឆ្លងផ្លូវបណ្តាលឲ្យស្លាប់

     កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​រថយន្ត​១​គ្រឿង​បើក​បុក​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ចន្លោះ​គីឡូម៉ែត្រ​២២-២៣​។​
   ប៉ូលិស​និយាយថា នៅ​ថ្ងៃកើតហេតុ​ខាងលើ មាន​រថយន្ត​មួយ គ្រឿង​ម៉ាក Mitsubishi Triton ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2M-6699 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​រត់គេចខ្លួន​បាន​បើក​មកពី​កើត​ទៅ​ទិស​ខាងលិច​។​
    លុះដល់​ចំណុច​ខាងលើ បាន​បុក​អ្នក​ថ្មើរជើង​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង​ឈ្មោះ​ម៉ម ស៊ីថន​ភេទ ប្រុស អាយុ​៥៧ ឆ្នាំ មុខរបរ សន្តិសុខ​មាន​ទីលំនៅ​ភូមិ ត្រើយ​បឹង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្ដាល បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​
    ករណីនេះ​កម្លាំង​ជំនាញ​បាន ធ្វើការ​វាស់វែង យក​យានយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​ចំពោះ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់