adverise with khmeread 1

ដៃ​បំផ្លាញ​! នារី​ម្នាក់នេះ​ត្រូវគេ​ហាម​ទៅ​កន្លែង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​គូររូប​លើ​ជញ្ជាំង​ថ្ម​បុរាណ

​    ​ស្ត្រី​ម្នាក់​ត្រូវបាន​ហាមឃាត់​ពី​ឧទ្យាន​ជាតិ​អាមេរិក​ទាំងអស់​ដោយសា​រ​តែ​បំផ្លាញ​ថ្ម​អភិរក្ស​ជាមួយ​ការ​គូរគំនូរ​សាធារណៈ ដោយ​ថែមទាំង​យក​វា​មក​បង្អួត​លើ​បណ្តាញ​សង្គម​របស់​នាង​ទៀត​។ នេះ​បើតាម​វេ​ប​សាយ telegraph ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ 

​    ​នាង Casey Nocket ដែល​ត្រូវបាន​ស្គាល់​នៅលើ​បណ្តាញ​សង្គម​ថា Creepytings បាន​ផុស​ភស្តុតាង​នេះ​នៅលើ​ទំព័រ Instagram និង Tumblr របស់​នាង​។​

​    ​នាង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទៅ​ទីកន្លែង​សាធារណៈ​នានា​អំឡុង​ការព្យួរទោស​ពីរ​ឆ្នាំ​របស់​នាង​។ ចៅក្រមថ្នាក់ក្រោម​អាមេរិក Sheila K. Oberto ក៏បាន​ដាក់ទោស​ឱ្យ​នារី​វ័យ ២៣ ឆ្នាំ​រូ​នេះ​ធ្វើការ​ចំនួន ២០០ ម៉ោង​នៅ​សហគមន៍​ផងដែរ​។​

​    ​នាង​ក៏​ត្រូវបាន​តម្រូវឱ្យ​បង់ថ្លៃ​ពិន័យ ដែល​នឹងត្រូវ​សម្រេច​នៅក្នុង​សវនាការ​នៅពេល​ខាងមុខ​។​

​    ​គណនី Instagram និង Tumblr របស់​នាង​ត្រូវបាន​លុបចោល​បន្ទាប់ពី​កំហឹង​ពី​សាធារណជន​ចាប់តាំងពី​មាន​បញ្ហា​នោះមក​។ ទោះយ៉ាងណា គណនី​ក្លែងក្លាយ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​ជនអនាមិក​ដើម្បី​បង្ហាញ​ពីបទ​ឧក្រិដ្ឋ​របស់​នាង​៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់