adverise with khmeread 1

លង់ទឹក​ដោយសារ​ថត Selfie អ្នក​ជួយ ៦ នាក់​ទៀត​ស្លាប់ទៅ​ជាមួយ​ដែរ​

    ​យោងតាម​វេ​ប​សា​មេត្រូ​របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន ៧ នាក់​បាន​លង់ទឹក​នៅក្នុង​ប្រទេស​ឥណ្ឌា​បន្ទាប់ពី​ប៉ុនប៉ង​ថតរូប Selfie ជា​ក្រុម​ខុស​បច្ចេកទេស​។​

​    ​បើ​យោងតាម​ប៉ូលិស​នៅក្នុង​ស្រុក Kanpur ក្នុង​រដ្ឋ Uttar Pradesh បានឱ្យដឹងថា មនុស្ស​មួយក្រុម​នេះ​បាន​ទៅ​ហែល​ទឹក​នៅ​ទន្លេ Ganga ហើយ​រំពេច​នោះ បុរស​ម្នាក់​បានសម្រេច​ចិត្ត​ថតរូប Selfie​។​

​    ​ខណៈ​កំពុង​ថត បុរស​ម្នាក់​នោះបាន​បាត់បង់​លំនឹង​ហើយក៏​ត្រូវបាន​ទាញ​តាម​ចរន្តទឹក​។ មន្ត្រីប៉ូលិស​បាន​និយាយថា "​មិត្តភក្តិ ៦ នាក់​ផ្សេងទៀត​បាន​លង់ទឹក​បន្ត​បន្ទាប់​ពេល​ជួយសង្គ្រោះ​គ្នា​"​។​

​    ​កាលពីដើម​ឆ្នាំនេះ អាជ្ញាធរ​បានបញ្ជាក់​ថា​ទីតាំង​មិនអាច​ថត Selfie ចំនួន ១៦ កន្លែង​ជុំវិញ​ទីក្រុង​មុំ​បៃ​បន្ទាប់ពី​ការស្លាប់​មនុស្ស​មួយចំនួន​ដោយ​ចៃដន្យ​ដោយសារ​ពួកគេ​ព្យាយាម​ថតរូប​ខ្លួនឯង​៕

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់