adverise with khmeread E4c45d80 ece8 45df a69e 3418f13161de

សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សី​ម​បាញ់សម្លាប់​ខ្លួនឯង​នៅលើ​ភ្នំ​សំពៅ​

    បាត់ដំបង ៖ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​ឈ្មោះ ឆាន់ ចាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​នៅ​លីវ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី មាន​ទីលំនៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅលើ​ភ្នំ​សំពៅ ផ្លូវ​ចូល​អាស្រម​គីរីរម្យ ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​វេលា​មោង​៩​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​ប៉ុស្តិ៍​ភ្នំ​សំពៅ​បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​២២ មិថុនា​ម៉ោង​ប្រហែល​៩​ព្រឹក​ពួកគាត់​បានឮ​ស្នូរ​គ្រាប់កាំភ្លើង ចេញ​ពីលើ​ភ្នំ ទើប​ព្រឹក​ឡើង​នាំគ្នា​ដើររក ក៏​ប្រទះឃើញ​សព​តែម្តង​។​

    ក្រោយ​ការពិនិត្យ និង​ការសន្និដ្ឋាន​បឋម របស់​ប៉ូលិស​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​បាញ់​ខ្លួនឯង ចំនួន​៤​គ្រាប់ ត្រូវ​ត្រង់​ដើមទ្រូង ហើយ​នៅជាប់​នឹង​ខ្លួន ប៉ូលិស​រកឃើញ​កាំភ្លើង AK មួយ​ដើម គ្រាប់​ក្នុង​បង់​ចំនួន​២៦​គ្រាប់ និង​រកឃើញ​សំបក​គ្រាប់​ចំនួន​ពីរ និង​កូន​លិខិត​តូច​មួយ​មាន​ខ្លឹមសារ​ថា «​សុំទោស​បងប្រុស បងស្រី​និង​ប្អូនស្រី ប្អូន​សូម​លា​អ្នក​ទាំងអស់គ្នា​ហើយ សុំ​ជាតិ​ក្រោយ កុំ​ឲ្យ​ខ្ញុំ​ឈឺ​ច្រើន​ដូចជា​តិ​នេះ​ទៀត​។ ចំពោះ​សព​ខ្ញុំ​ធ្វើបុណ្យ នៅក្នុង​វត្ត​បាន​ហើយ មិនចាំបាច់​យកទៅ​ផ្ទះ​ទេ​»​។​

    ប៉ូលិស​បន្តថា សព​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នេះ ឈ្មោះ ឆាន់ ចាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី និង​រថយន្ត​១​គ្រឿង​ផងដែរ ជនរងគ្រោះ​បាន​ជិះ​មក​ចត​ទុកចោល លើ​ខ្នងភ្នំ​មុខ​ច្រកចូល​ផ្លូវ​អាស្រម​គីរីរម្យ ភ្នំ​សំពៅ​។ រថយន្ត​ម៉ាក Camry ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2-0928​។​

    បច្ចុប្បន្ន​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់ ក៏បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់