adverise with khmeread A487a2ce 11b0 4253 81a6 cd8c93667a29

ប៉េអឹម​ឃាត់​មនុស្ស​១៧​នាក់​កំពុង​សេព​គ្រឿងញៀន​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​១៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​នា​ថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង១១ និង១៥នាទី​នៅ​ចំណុច​ភូមិ​២០ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​ខណៈ​ពួកគេ​កំពុង​សេព​ថ្នាំញៀន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​និង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន១៧នាក់ ​(​ស្រីម្នាក់​)​។​

    វត្ថុតាង​ចាប់យក​មាន​ ១.​ក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​(​ធំ​០១), ២.​កញ្ឆា​ក្រៀម​០២​កញ្ចប់​ និង​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួន​ព្រមទាំង​ដកហូត​ម៉ូតូ​៤​គ្រឿង។​

    បច្ចុប្បន្ន​ជន​ស​ង្ស័យ​និង​វត្ថុតាង​បា​នប​ញ្ជួ​ន​ទៅ​អាវុធហត្ថ​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់