adverise with khmeread 1

Jiyoon និង Sohyun សរសេរ​លិខិត​ក្តុកក្តួល​ចិត្ត​ទៅ​អ្នកគាំទ្រ​បន្ទាប់ពី​រំលាយ​ក្រុម 4Minute

​    ​ក្រោយ​ការរំលាយ​អតីត​ក្រុម​ចម្រៀង​នារី​ដ៏​ពេញនិយម 4Minute អតីត​សមាជិក​ក្រុម Sohyun បាន​សរសេរ​សារ​មួយ​ឃ្លា​ទៅកាន់​ប្រិយមិត្ត​នៅ​ថ្ងៃ​ខួប​ទី​ប្រាំពីរ​របស់​ក្រុម​នេះ​។​

​    ​លិខិត​មួយ​ឃ្លា​នេះ​បាន​សរសេរ​កាលពី​ថ្ងៃទី ១៦ មិថុនា​ជា​ថ្ងៃ​ដែល​ពួកគេ​បានចាប់ផ្តើម​អាជីព​ក្រុម​ជា​លើកដំបូង ហើយ​ថ្ងៃ​ដ៏​ពិ​សេសមួយ​នេះ​ក៏​ជា​ថ្ងៃ​ដ៏​អាក្រក់​មួយ​ទៅវិញ​ផងដែរ​សម្រាប់​ពួកគេ​ដែល​ត្រូវ​ដល់ទី​បញ្ចប់ បន្ទាប់ពី​បាន​ចាប់ដៃគ្នា​អស់​រយៈពេល ៧​ឆ្នាំកន្លងមក​។​

​    ​នៅក្នុង​លិខិត Sohyun បានសរសេរថា "​ខ្ញុំ​តែងតែបាន​និយាយ​ពាក្យ​ថា​អរគុណ​អ្នក​នៅថ្ងៃនេះ​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​ពិតជា​សោកស្តាយ ហើយ​ខ្ញុំ​កំពុងមាន​ការឈឺចាប់​នៅ​ខាងក្នុង​...​អរគុណ​អ្នក ហើយ​ពិតជា​សុំទោស​ទៅ​អ្នក​រាល់គ្នា​ដែល​បាន​នៅ​ជាមួយ​ពួកយើង ហើយ​បានបង្ហាញ​ពី​ក្តី​ស្រឡាញ់​សម្រាប់​រយៈ ៧​ឆ្នាំ​កន្លងមកនេះ​"​។​

​    ​នាង​បានបញ្ចប់​លិខិត​មួយ​នេះ ជាមួយ​សារ​មួយ​ឃ្លា​ចុងក្រោយ​ទៅកាន់​ក្លឹប​អ្នកគាំទ្រ​របស់​នាង​ដែលមាន​អត្ថន័យ​ថា "​អរគុណ 4NIA..."​។​

​    ​ស្របពេល​ដូច្នេះ​នេះដែរ Jiyoon ក៏បាន​សរសេរ​លិខិត​ដ៏​ក្តុកក្តួល​ទៅកាន់​ប្រិយមិត្ត​ផងដែរ ដែល​នាង​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់​នាង​។

​    ​លិខិត​មួយ​នេះ​មាន​អត្ថន័យ​ថា "​វា​មាន​រយៈពេល ៧​ឆ្នាំ​កន្លងផុត​រួចរាល់​ទៅហើយ​ចាប់តាំងពី​ការចាប់ផ្តើម​របស់ 4minute​។ អ្នក​រាល់គ្នា​បានធ្វើឱ្យ​ពួកយើង​រីករាយ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​មិនបាន​បញ្ចប់​អ្វី​ដែលជា​ផ្លូវ​ដ៏​ស័ក្តិសម​មួយ ប៉ុន្តែ​ខ្ញុំ​នឹងធ្វើ​វា​ឡើង​។ ហេតុអ្វី​? ដោយសារតែ​ខ្ញុំ​មិនអាច​បំភ្លេច​អ្នក​បានឡើយ​។ សូម​នៅ​ជាមួយ​ពួកយើង​សម្រាប់​រយៈពេល​យូរ​មួយ ដោយ​ដូច​ទៅនឹង​មេឃ​ដែល​តែងតែមាន​ពណ៌​ខៀវ​នោះ​។ ខ្ញុំ​ស្រឡាញ់​អ្នក​។ អរគុណ​ច្រើន​"​។​

​    ​Hyuna គឺជា​សមាជិក​ក្រុម 4Minute តែ​ម្នាក់​គត់​ដែល​បាន​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម Cube Entertainment​។​

​    ​ខណៈ​អតីត​សមាជិក​បួនរូប​ផ្សេងទៀត​នៃ​ក្រុម​នេះ​បាន​ផ្តោត​សំខាន់​លើ​ការបន្ត​សកម្មភាព​ផ្សេងៗ​ទៀត​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់