adverise with khmeread 98fc97b7 d8c4 4ef5 8790 235347e56b42

បុរស​ម្នាក់​ក្លែងខ្លួន​ធ្វើជា​សង្ឃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

    ពោធិ៍សាត់ ​៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​សហការ​ជាមួយ មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​ស្នងការ​ប៉ូលិស​ខេត្ត បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ក្លែងខ្លួន​ធ្វើជា​សង្ឃ​ទៅ​ចំណុច​ភ្នំ​ទំព័រ ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​វេលា​ម៉ោង​១៦ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ស​ម្បៈ អាយុ៧៥​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​ចំណុច​ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​។​

    ក្រៅពីនោះ​កម្លាំង​បានធ្វើ​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន ១. ប្រាក់រៀល​ចំនួន ៥៦១០០០​រៀល​, ២. ប្រាក់​ដុល្លារ ៥៦១​ដុល្លារ​, ៣. ស្បង់​ចីពរ​០១​សម្រាប់​, ៤. ម៉េ​ម៉ូ​រី​ចំនួន​០៤, ៥. ពិល​ចំនួន​០១ និង​ឯកសារ​មួយចំនួន​។​

    បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​កសាង​សំណុំរឿង​ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់