adverise with khmeread 1

ផលិតករ​ភាពយន្ត​ជាច្រើនរូប​និយាយថា តួឯក​រាជបុត្រ​ឆ្លង​ភព Park Yoochun ប្រហែលជា​លែងឱ្យ​សម្តែង​ទៀតហើយ​

​    ​Park Yoochun ធ្លាប់ជា​តារា​សម្តែង​ដែល​ស្ថិតនៅក្នុង​ជួរមុខ​ដ៏​លេចធ្លោ​ម្នាក់​នៃ​វិស័យ​ខ្សែភាពយន្ត​កូរ៉េ ប៉ុន្តែ​ទាំងនោះ​ប្រហែលជា​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​ទៅហើយ អំឡុង​ការ​លេច​ធ្លាយ​រឿងអាស្រូវ​របស់គាត់​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ជាមួយនឹង​ការចោទប្រកាន់​ជាច្រើន​អំពី​ការរំលោភបំពាន​ផ្លូវភេទ កេរ្តិ៍ឈ្មោះ​ដ៏​ល្អឥតខ្ចោះ​របស់ Park បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ទូរទស្សន៍ និង​ផលិតករ​ខ្សែភាពយន្ត​ជាច្រើន​និយាយថា "​វា​នឹង​ជាការ​ដ៏​លំបាក​មួយ​សម្រាប់​គាត់​ក្នុង​ការវិល​ត្រឡប់មក​កាន់​វិស័យ​ភាពយន្ត​វិញ​"​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ TV Report របស់​កូរ៉េ​បាន​បង្ហើប​ថា ផលិករ​ភាពយន្ត​ជាច្រើន​ត្រូវបាន​សាកសួរ​ថា​តើ Park នឹង​អាច​វិល​មកវិញ ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​បានផ្តល់​ការឆ្លើយតប​ជា​អវិជ្ជមាន​ថា "​បើទោះបីជា​ក្នុងករណី​ទាំងនេះ​មិនមែនជា​ការពិត វា​នឹង​នៅតែ​មិន​អាចមាន​នរណាម្នាក់​ផ្តល់ឱកាស​ទៅដល់​បុគ្គល​មួយរូប ដែល​ប្រិយមិត្ត​បែរខ្នង​ដាក់​ទៅលើ​រូបគេ​នោះឡើយ​"​។

​    ​ការខូចខាត​ទៅលើ​កេរ្តិ៍ឈ្មោះ​របស់គាត់​គឺ​មិន​ត្រឹមតែ​ដោយសារ​តែមាន​ករ​ណី​រំលោភ​ផ្លូវភេទ​ប៉ុណ្ណោះ​នោះទេ កាលពីពេល​ថ្មីៗ​នេះ​ក៏មាន​ករណី​មួយទៀត​ផងដែរ​ដែល​បាន​អះអាងថា ផលិតកម្ម C-JeS Entertainment របស់ Park បាន​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ក្មេង​ទំនើង​ទៀតផង​៕

adverise with khmeread

មតិយោបល់