adverise with khmeread 1f4479af 143b 4635 bf63 8bd94b27e230

អ្នកសារព័ត៌មាន​ថ្ងៃ​៧​មករា​បើករថយន្ត​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​និង​រ៉ឺម៉ក​

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ និងរ៉ឺម៉ក​ម៉ូតូ​កង់​បី​បាន​ក្រឡាប់ ដោយសារតែ​បុរស​ម្នាក់​ដែល​ប្រើ​កាត​អ្នកសារព័ត៌មាន​ថ្ងៃ​៧​មករា ទំនងជា​ស្រវឹងស្រា បាន​បើករថយន្ត​ឡិច​ស៊ី​ស ​RX300 ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​របួស​ម្នាក់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បុក​ដើមឈើ​ និង​របង​ផ្ទះ​ថែមទៀត​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងកើត​ស្តុ​ប​បូកគោ​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ីស ​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AC.3221 ដែល​ម្ចាស់​ជា​អ្នកសារព័ត៌មាន​ថ្ងៃ​៧​មករា (​បន្សល់​កាត​កាសែត​ក្នង​រថយន្ត​)​ និង​ទំនងជា​ស្រវឹងស្រា បាន​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ហើយ​រថយន្ត​បង្ក​ទំនងជា​ចង់​បើក​រត់ ក៏បាន​បន្ថែម​បន្តទៅ​បុក​រ៉ឺ​ម៉ក់​ម៉ូតូ​ដែល​ធ្វើដំណើ​ស្រប​ទិស​គ្នា​ពីក្រោយ​បណ្ដាល​ឲ្យ​ក្រឡាប់​សំណាងល្អ​ម្ចាស់​រ៉ឺម៉ក់​ម៉ូតូ​រងរបួស​​ស្រាល។​

    ចំណែកឯ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ រួមទាំង​ដើមឈើ​ថែមទៀត ទើប​មិនអាច​ធ្វើដំណើរ​ទៅមុខ​លេង​រួច​។ ក្នុង​ហេតុការណ៍​នោះដែរ គេ​សង្កេ​ត​ឃើញ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វា​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​បង្ក​នៅនឹងកន្លែង​កើតហេតុ រួមទាំង​កាត​អ្នកយកព័ត៌មាន​ថ្ងៃ​៧​មករា នៅក្នុង​រថយន្ត​ថែម​ទៀតផង​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់